ចាប់តាំងពីត្រឡប់មកកាន់វិស័យសម្តែងវិញ តារាសម្តែង ឌុច លីដា ត្រូវបានស្វាមីហាមថតឈុតសិចស៊ី ឬឈុតស្នេហារោលរាល ប៉ុន្តែពេលទៅលេងសមុទ្រវិញ ស្វាមី ឌុច លីដា បានឱ្យនាងបញ្ចេញអស់ដៃ ជាក់ស្តែងក្នុងឈុតហែលទឹកដែល ឌុច លីដា ស្លៀកនេះគឺស្វាមីមិនបានហាមឃាត់ឡើយ ។
មុនពេលមានគ្រួសារ ឌុច លីដា លេចធ្លោខ្លាំងក្នុងវិស័យសម្តែង ដោយសារនាងជាតារាស្រីក្លាហានមួយរូបដែលហ៊ានថតឈុតឆាកស្នេហារោលរាល និង ឈុតសិចស៊ីជាមួយតារាសម្តែងប្រុសជាច្រើន ដោយមិនខ្លាចញញើត តែចាប់តាំងពីនាងសម្រេចចិត្តមានគ្រួសារ នាងបានផ្លាស់ប្តូរខ្លួនឯងស្ទើរ តែមួយរយដឺក្រែ ដើម្បីតម្រូវចិត្តស្វាមី និងដើម្បីឱ្យសក្តិសមតាមកិត្តិយស ។
កន្លងមក ឌុច លីដា ធ្លាប់បានប្រាប់ថា ស្វាមីនាងមិនពេញចិត្តឱ្យនាងថតឈុតស្នេហាដូចមុនទៀតទេ តែបើចង់ប្រលូកក្នុងវិស័យសិល្បៈ គឺថតត្រូវតែធ្វើតាមអ្វីដែលគាត់ប្រាប់ ។ សម្រាប់នាងក៏មិនជំទាស់បំណងស្វាមីដែរ ដូច្នេះហើយនាងទទួលថតតែរឿងធម្មតាៗ ដូចជាសម្តែងជាតួម្តាយជាដើម… ។
បើទោះបីជាស្វាមី ឌុច លីដា ហាមមិនឱ្យនាងទទួលថតរឿងដែលមានលក្ខណៈសិចស៊ី ប៉ុន្តែស្វាមីនាងមិនបានហាមឃាត់នាងក្នុងការស្លៀកពាក់ឡើយ ផ្ទុយទៅវិញស្វាមីនាង បែរជារើសសម្លៀកបំពាក់សម្រាប់នាងរាល់ពេលចេញទៅដើរកម្សាន្តនានា ។
ក្នុងឈុតសម្លៀកបំពាក់ហែលទឹកមួយឈុតនេះ ឌុច លីដា នៅតែស្រស់ស្អាត បើទោះបីជាពេលនេះនាងមាកូនម្នាក់ដែលមានវ័យជិត៤ ឆ្នាំក្តី ។ ឌុច លីដា បាននិយាយថា ពេលនេះនាងរកឃើញខ្លួនឯងហើយ ត្រឹមឈុតហែលទឹក ស្វាមីមិនហាមឃាត់នាងឡើយ សំខាន់ស្លៀកទៅស្អាត … ។
ថ្វីដ្បិតតែ ឌុច លីដា បានបើកចំហពីរឿងស្វាមី និង កូនរបស់ខ្លួនក្តី តែនាងនៅពុំទាន់រៀបចំពិធីមង្គលការដោយអញ្ជើញមិត្តសិល្បករចូលរួមនៅឡើយទេ នាងថា ចាំពេលកូនធំជាងនេះសិន ចាំរៀបចំពិធីអញ្ជើញមិត្តសិល្បករចូលរួម ៕