កីឡាការិនីវាយសីកម្ពុជាឈ្នះមេដាយមាសលើវិញ្ញាសាវាយគូចម្រុះ រស់ សុមនា ធ្លាប់ជាបេក្ខនារីប្រកួត Miss Teen International Cambodia 2023

កញ្ញា រស់ សុមនា កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍បន្ទាប់ពីនាងបានឈ្នះមេដាយមាសផ្នែកកីឡាវាយសី លើវិញ្ញាសារវាយគូចម្រុះ Sea Games 2023 ដោយយកឈ្នះក្រុម មីយ៉ាន់ម៉ា ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣ ទល់និង ២ នៅទីលានវាយសីពហុកីឡដ្ឋាន មរតកតេជោ កាលពីថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៣ ។

រស់ សុមនា មិនត្រឹមតែ ឆ្លាត និងពូកែ ប៉ុណ្ណោះទេ នាងថែមទាំងជាបេក្ខនារីដ៏ស្រស់ស្អាត និងមានទេពកោលស្យ ដែលទើបនឹងឆ្លងមកដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss Teen International Cambodia 2023 ។

បន្ទាប់ពីទទួលបានមេដាយមាសផ្នែកកីឡាវាយសីក្នុងព្រឹត្តិការណ៍ Sea Games 2023 លើកទី ៣២ ដែលមាន កម្ពុជា ធ្វើជាម្ចាស់ផ្ទះមក កាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះ រស់ សុមនា ល្បីល្បាញឡើង ជាពិសេស នាងកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជន ខណៈពេលដែលនាងកំពុងឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតបវរកញ្ញា Miss Teen International Cambodia 2023 ។

កញ្ញា រស់ សុមនា ជាបេក្ខភាពពាក់ស្លាកសម្គាល់លេខ ១៩៤ ក្នុងការប្រកួតបវរកញ្ញា Miss Teen International Cambodia 2023 ។ ជាមួយនិងក្តីរំភើបនេះកញ្ញា រស់ សុមនា ក៏បានបង្ហាញនូវទំនុកចិត្ត ក្នុងការប្រកួត Miss Teen International Cambodia 2023 ដូចដឹងស្រាប់ហើយថា កញ្ញា រស់ សុមនា មានទាំងសមត្ថភាព សម្រស់ និងភាពក្លាហាន ដែលធ្វើឱ្យនាងកាន់តែមានទំនុកចិត្ត និងឈរនៅលើឆាកបវរកញ្ញា ដើម្បីដណ្តើមម្កុដ ឈានឡើងទៅលើឆាកអន្តរជាតិ ៕