កំពូល​តារា​ចម្រៀង ហ្គាឡាក់​ស៊ី ណា​វា​ត្រា មក​ជួប​ជុំគ្នា ផ្ទា​ល់​​អង្រួន​ឆាក​ប្រគុំតន្ត្រី​ដ៏សម្បើ​ម Cam​bodia M​ega Con​ce​rt នៅ​ទឹក​ដីខេ​ត្ត​កំពង់​ចាម

នៅថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert នឹងធ្វើដំណើរ​មកដល់ទឹក​ដី​ខេត្តកំ​ព​ង់ចាម មកជួបបងប្អូនពុកម៉ែមាមីងទាំងអស់ ជាមួយវត្តមានដ៏កក្រើក​របស់កំពូល​តារាចម្រៀងល្បីៗ​ប្រចាំ​ប្រទេ​ស​កម្ពុជា នៃផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ា​ត្រា។

ព្រឹត្តិការណ៍ប្រគំតន្រ្តីនេះនឹងប្រព្រឹត្តិទៅរយៈពេល០២ថ្ងៃពេញ នៅទីតាំងភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងនាំមកនូវជាមួយភាពរំជើបរំជួល សប្បាយរីករាយជាមួយចង្វាក់ភ្លេងនិងចង្វាក់រាំពេញនិយមជាមួយកំពូល​តារា​ចម្រៀង​លំដាប់ប្រទេសកម្ពុជាជាច្រើនរូបរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលនឹងចូលខ្លួនមកអង្រួនឆាកប្រគុំតន្រ្តី និង​បេះដូង​ទស្សនិកជនគ្រប់ៗរូប ឱ្យបំភ្លេចមិនបាន។

កំពូលតារាចម្រៀងលំដាប់កំពូលៗដែលនឹងបង្ហាញវត្តមានរួមមានដូចជា ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោកខាន់ ជេមន៍ លោក គូម៉ា កញ្ញា អ៊ុក សុវណ្ណារី លោក Nak Fake កញ្ញា អេម មី កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ តារារ៉េបលោក K-LA និងតារាល្បីៗដទៃទៀតជាច្រើនទៀតដែលកំពុងមានពេញនិយម និងមានឈ្មោះបោះសម្លេងក្នុងចំណោមបងប្អូនទស្សនិកជនទាំងអស់គ្នា។ ក្រៅពីវត្តមានតារាចម្រៀងល្បីៗ បងប្អូនទស្ស​និក​​ជនក៏នឹងបានជួបជាមួយពិធីករ-ពិធីការិនី វោហារសាសព្ទមិនចេះរីងស្ងួតផងដែរ។

សហការរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Cambodia និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រឹត្តិការណ៍ Cambodia Mega Concert នេះនឹងមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ BTV News ផេកផ្លូវការ Galaxy Navatra និង Cambodia Beer ចាប់ពីម៉ោង៨យប់ តទៅផងដែរ។

កុំខកខានឱ្យសោះ បងប្អូនពុកម៉ែអ្នកកំពង់ចាម មកចូលរួមទស្សនាការប្រគុំតន្រ្តីទាំងអស់គ្នា និងជួបអាយដល​សំណព្វ​ចិត្តរ​បស់​​​ខ្លួន រយៈពេលពីរថ្ងៃពេញ និងក្រេបឱជារសស្រាបៀរកម្ពុជាក្នុងពេលវេលាដ៏សប្បាយរីករាយ។