កញ្ញា កុយ អេណា លែងខ្វល់ពីស្តង់ដារនៃសម្រស់ ឬពណ៌សម្បុររបស់ខ្លួនទៀតហើយ បន្ទាប់ពីនាងបានរកឃើញអ្វីដែលជាខ្លួនឯងសាជាថ្មីជាមួយសប្បុរស្បែកខ្មៅស្រអែម ។

តារាស្រីដែលធ្លាប់តែមានសប្បុរភ្លឺរលោងស្រស់ស្អាត ពេលនេះសប្បុរ កុយ អេណា ប្រែទៅជាខ្មៅរលីបរលោងខុសប្លែកពីមុន ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ថា សប្បុរសនាងពិតឬគ្រាន់តែលាបឡេឬប្រេងឱ្យខ្មៅបែបនេះ ?
កញ្ញា កុយ អេណា បានបញ្ជាក់យ៉ាងច្បាស់ថា សប្បុរនាងពិតជាប្រែទៅជាខ្មៅស្រអែមយ៉ាងពិតប្រាកដមែន មិនមែនខ្មៅដោយសារលាបឡេឬប្រេងអ្វីនោះទេ នាងពិតជាស្រឡាញ់សប្បុរសបែបនេះខ្លាំងណាស់ ។
កញ្ញា កុយ អេណា មិនខ្លាចនៅក្នុងការបាត់បង់ទីផ្សារការងារ បន្ទាប់ពីប្រែសប្បុរទៅជាខ្មៅស្រអែមបែបនេះឡើយ ផ្ទុយទៅវិញនាងបែរជានិយាយថា ពេលនេះនាងរកឃើញខ្លួនឯងហើយ នេះជាអ្វីដែលនាងចង់បាន និងស្រឡាញ់ ទោះនរណាគិតបែបណានាងមិនខ្វល់ឡើយ ហើយនាងក៏មិនខ្វល់ពីរឿងអត់ទីផ្សារការងារផ្សេងៗដែរ ។
ថ្វីដ្បិតតែប្រែសប្បុរទៅជាខ្មៅស្រអែមជាងមុនក៏ពិតមែន តែកញ្ញា កុយ អេណា ពិតជាស្រស់ស្អាតខ្លាំង ជាមួយសប្បុរស្បែកបែបថ្មីរបស់ខ្លួន នាងនៅតែអះអាងថា ទីផ្សារការងាររបស់នាងនៅខ្លាំង និងមមាញឹកច្រើន ក្រោយពីចូលឆ្នាំរួច នាងមានគម្រោងការងារធំៗជាច្រើនដែលត្រូវធ្វើ ជាពិសេសឆាប់ៗខាងមុខនាងនឹងប្រលូកនៅក្នុងវិស័យដើរម៉ូដ ដើម្បីពង្រឹងស្នាដៃខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ។
ទៅថ្ងៃមុខកញ្ញា កុយ អេណា នៅតែរក្សាសប្បុរធម្មជាតិរបស់ខ្លួន ដោយមិនទៅលាបឡេឱ្យ ឬប្រើប្រាស់ផលិតផលណាមួយឱ្យសនោះទេ ៕





