កៀកថ្ងៃប្រកួតវគ្គសំខាន់ៗបេក្ខភាព សារ៉ាន់ គីមឡាន កាន់តែហិរ និង កាច ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗសម្លឹងមើលរូបនាងមិនដាក់ភ្នែក ជាមួយនិងស្ទាយតុបតែងខ្លួនប្លែកៗ និង សិចស៊ី មិនគួរឱ្យជឿ ។

តាមរយៈរូបភាពសិចស៊ីជាច្រើនសន្លឹកនេះបង្ហាញឱ្យឃើញថា កញ្ញា សារ៉ាន់ គីមឡាន ខ្លាំងមិនធម្មតាទេ បើទោះបីជាមានបេក្ខភាពខ្លាំងៗជាច្រើនកំពុងលេចធ្លោនៅក្នុងការប្រកួតវគ្គនិមួយៗក្តី ។ កញ្ញា សារ៉ាន់ គីមឡាន ថែមទាំងបាននិយាយដោយអមជាមួយរូបភាពសិចស៊ីរបស់ខ្លួនថា « ស្រ្តីត្រូវបានគេវាយតម្លៃទៅផ្នែកខាងក្រៅនៃរាងកាយ ស្រ្តីតែងតែជាបុគ្គលរងគ្រោះគ្រប់បញ្ហា ហេតុអ្វីអ្នកមិនគិតថា គ្រប់ហេតុការណ៍ក៏ដោយសារតែកត្តានៃបុរសជាអ្នកបង្ក » ។
បេក្ខភាព Miss Cosmo Cambodia 2025 កញ្ញា សារ៉ាន់ គីមឡាន បេ្តជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អបំផុត ក្នុងការប្រកួតវគ្គសំខាន់ៗដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ ។
បេក្ខភាព សារ៉ាន់ គីមឡាន ត្រៀមនឹងបញ្ចេញសមត្ថភាពផ្សេងៗទៀតដើម្បីបង្ហាញអ្នកគាំទ្រនៅក្នុងវគ្គសំខាន់ៗ ទាំងការដើរម៉ូដ ការឆ្លើយសំណួរ ការតុបតែងខ្លួន និងការថតរូបជាដើម …។ នាងត្រូវបានគេរំពឹងថា អាចនឹងឈានចូលដល់ Top សំខាន់នៅក្នុងការប្រកួត Miss Cosmo Cambodia 2025 ដើម្បីដណ្តើមកកុដ ទៅឆាកអន្តរជាតិ ៕



