តារាចម្រៀង ខេម ចាប់ដៃគូជាថ្មីជាមួយតារាចម្រៀង តន់ ចន្ទសីម៉ា ក្នុង MV ចម្រៀងចូលឆ្នាំថ្មីរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា

បន្ទាប់ពីខកខាកខាននៅក្នុងការចេញបទចម្រៀងថ្មីរួមគ្នាជាច្រើនឆ្នាំ ពេលនេះតារាចម្រៀងលោក ខេម បានចាប់ដៃគូជាថ្មីជាមួយតារាចម្រៀង តន់ ចន្ទសីម៉ា ក្នុង MV ចម្រៀងចូលឆ្នាំថ្មីរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដើម្បីជាកាដូឆ្នាំថ្មីសម្រាប់អ្នកគាំទ្រខ្លួន ។

កាលពីប៉ុន្មានឆ្នាំមុនមហាជនជាច្រើនបានផ្ទុះការគាំទ្រខ្លាំងនូវបទចម្រៀងរបស់តារាចម្រៀងលោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា ក្នុងបទចម្រៀងជាច្រើន ប៉ុន្តែក្រោយៗមកអ្នកទាំងពីរក៏មិនសូវបានចេញបទចម្រៀងរួមគ្នាដូចជាពេលមុនៗទៀតទេ ។

ដើម្បីជាកាដូសម្រាប់អ្នកគាំទ្ររបស់ខ្លួន នៅក្នុងឆ្នាំ២០២៥នេះ អ្នកដឹកនាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានតម្រូវឱ្យលោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា ចាប់ដៃគូគ្នាជាថ្មីម្តងទៀតនៅក្នុងបទចម្រៀងប្រពៃណីដូចជាបទ « មិនខ្លាចបង ខ្លាចតែកន្លាត » និងបទ« មើលផែនគេផង »។

គ្រាន់តែ MV ចម្រៀងច្រៀងឆ្លើយឆ្លងរវាងតារាចម្រៀង ខេម និងកញ្ញា តន់ ចន្ទសីម៉ា ចេញជាផ្លូវការភ្លាម ទទួលបានការគាំទ្រច្រើនពីមហាជន មិនចាញ់ពេលដែលអ្នកទាំងពីរចាដៃគ្នានោះទេ ជាក់ស្តែងគ្រាន់តែបទចម្រៀងទាំងនោះចេញជាផ្លូវការភ្លាម មានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ ថែមទាំងបានសរសើរពីការច្រៀង និងការសម្តែងរបស់អ្នកទាំងពីរផងដែរ ។

តោះទៅទស្សនា Full MV ចម្រៀង ដែលជាចំណងដៃថ្មីរបស់តារាចម្រៀងលោក ខេម និងកញ្ញា តន់ ចន្ទសីម៉ា ទាំងអស់គ្នា ៕