អ្នកនាង គង់ សុជាតិ យុគ ចិន្តា និង លោក ជា វិបុល ប៉ះគ្នាក្នុងសង្រ្កាន្តសមាគមសិល្បករខ្មែរ !

ក្នុងឈុតមស្លៀកបំពាក់និងការតុបតែងខ្លួននៅទស្សវត្សទី៦០ អ្នកនាង គង់ សុជាតិ យុគ ចិន្តា និងលោក ជា វិបុល ពិតជាស្រស់ស្អាតខ្លាំងណាស់ អ្នកទាំង៣កម្រនឹងបានជួបគ្នាក្នុងកម្មវិធីបែបនេះណាស់ ។

អ្នកនាង គង់ សុជាតិ យុគ ចិន្តា និង លោក ជា វិបុល ក៏បានចូលរួមនៅក្នុងសង្រ្កាន្តឆ្នាំថ្មីដេលរៀបចំឡើងដោយសមាគមសិល្បករខ្មែរផងដែរកាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០២៥កន្លងមកនេះ ។ អ្នកទាំង៣នៅតែជាពិធីករពិធីការិនីដ៏មានប្រជាប្រិយភាព និងមានសំនួនវោហារសាស័ព្ទមិនចេះរីងស្ងួត ដែលធ្វើឱ្យអ្នកស្តាប់និងអ្នកទស្សនា សប្បាយរីករាយ ។ 

ស្ថិតក្នុងសម្លៀកបំពាក់និងការតុបតែងខ្លួននៅក្នុងទស្សវត្សទី៦០ អ្នកនាង គង់ សុជាតិ អ្នកនាង យុគ ចិន្តា និងលោក ជា វិបុល ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន និងអ្នកដែលបានចូលរួម ។ ប៉ះគ្នានៅលើសង្វៀនពិធីករលើកនេះទាំង អ្នកនាង គង់ សុជាតិ យុគ ចិន្តា និង លោក ជា វិបុល បានធ្វើរង្គើរឆាកតែម្តងដែលញុំាងឱ្យបរិយាកាសកាន់តែសប្បាយរីករាយ ។ 

អ្នកនាង គង់ សុជាតិ អ្នកនាង យុគ ចិន្តា និង លោក ជា វិបុល បាននិយាយថា អ្នកទាំងបីពិតជារីករាយណាស់ដែលបានចូលរួមកម្មវិធីសង្ក្រាន្តសមាគមសិល្បករខ្មែរ មានទាំងការរាំលេងកម្សាន្ត ល្បែងប្រជាប្រិយខ្មែរ ញុំាអាហារបែបខ្មែរឆ្ងាញ់ៗ ជាពិសេសគឺបានរាំលេងកម្សាន្តជុំសិល្បករចាស់ក្មេង ដែលជាកម្មវិធីកម្រមួយក្នុងមួយឆ្នាំជួបគ្នាតែម្តង មានពេលខ្លះសឹងតែមិនបានជួបគ្នាផង ដោយសារម្នាក់ៗសុទ្ធតែរវល់រៀងៗខ្លួន ៕