សង្រ្កាន្តសមាគមសិល្បករខ្មែរប្រជុំដោយសិល្បករថ្មីចាស់លេងល្បែងប្រជាប្រិយខ្មែរ ញុំាអាហារបែបខ្មែរ និងរាំលេងកម្សាន្តអបអរឆ្នាំថ្មី ! 

ទោះបីជាឆ្នាំដំបូងនៃការដឹកនាំសមាគមសិល្បករខ្មែរ ប៉ុន្តែអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធីសង្រ្កាន្តសមាគមសិល្បករខ្មែរយ៉ាងសប្បាយរីករាយ ដោយផ្សារភ្ជាប់ជាមួយប្រពៃណីខ្មែរ រាំលេងកម្សាន្តចង្វាក់ប្រពៃណី និងញុំាអាហារបែបខ្មែរ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ 

ឆ្នាំដំបូងនេះអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្បករខ្មែរ បានរៀបចំកម្មវិធី « សង្រ្កាន្តសមាគមសិល្បករខ្មែរ » យ៉ាងធំដុំកាលពីថ្ងៃទី ០៨ ខែ មេសា កន្លងមកនេះដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយមានសិល្បកររាប់រយនាក់ចូលរួមអបអរសាទរ ក្នុងនោះមានការរាំលេងកម្សាន្តជាមួយចង្វាក់ប្រពៃណីខ្មែរ រំាវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងម៉ាឌីសនជាដើម…។ ក្រៅពីនេះក៏មានលេងល្បែងប្រជាប្រិយខ្មែរ បោះអង្គុញ ចោលឈូង វ៉ាយក្អម អ្វីដែលកាន់តែជាពិសេសនោះ គឺអ្នកឧកញ៉ា ម៉ៅ ចំណាន បានរៀបចំម្ហូបអាហារបែប ខ្មែរ មានទាំងនំបញ្ចុក វិចនំអន្សោម នំគ្រក់ និងនំខ្មែរជាច្រើនប្រភេទទៀត ។ 

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លៃអំណរគុណដល់សិល្បករសិល្បករសិល្បការិនីទាំងអស់ដែលបានចំណាយពេលវេលាចូលរួមសង្រ្កាន្តសមាគមសិល្បករខ្មែរ ។ សង្រា្កន្តសមាគមឆ្នាំនេះមានរៀបចំពិសាអាហារជុំគ្នាបែបលក្ខណៈជា ខ្មែរ មាន នំបញ្ចុក នំខ្មែរ និងមានលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្តចង្វាក់ប្រពៃណី ដូចជា រាំវង់ រាំក្បាច់ ជាដើម…។ អ្នកឧកញ៉ា ម៉ៅ ចំណាន ថែមទាំងសរសើរនូវការលះបង់របស់បងប្អូនសិល្បករខ្មែរទាំងអស់ ក្នុងបុព្វហេតុចូលរួមលើកស្ទួយវិស័យសិល្បៈ វប្បធម៌ជាតិ ឱ្យកាន់តែល្បីល្បាញទាំងលើឆាកជាតិ និងអន្តរជាតិ ។ 

សិល្បករសិល្បការិនីដែលមានវត្តមាននាថ្ងៃនោះ​ម្នាក់ៗបានសម្តែងនូវការត្រេកអរ និងសប្បាយចិត្តដែលបានជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរមុនថ្ងៃចូលឆ្នាំថ្មីមកដល់ដូចជាលេង បោះអង្គុញ ចោលឈូង វាយក្អម និង ញុំាអាហារឆ្ងាញ់ៗបែបខ្មែរ មាននំបញ្ចុក នំអន្សោម និងនំជាច្រើនប្រភេទទៀត មិនតែប៉ុណ្ណោះសិក្បករទាំងអស់ថែមទាំងបានសរសើរពីការដឹកនាំរបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគសិល្បករខ្មែរក្នុងអណត្តថ្មីនេះ ។ 

សិល្បករទាំងអស់បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយឈុតសម្លៀកបំពាក់ប្រពៃណី និងឈុតសម្លៀកបំពាក់នៅក្នុងទស្សវត្សទី៦០ …៕