ឆ្នាំនេះមានសិល្បករសិល្បការិនីតូចតួចបំផុតដែលបានចូលរួមថតអបអរសាទរឆ្នាំថ្មីនៅក្នុងឆ្នាំបើប្រៀបធៀបទៅនិងរាល់ដង តែទោះជាយ៉ាងសិល្បករសិល្បការិនីទាំងអស់បានសម្តែងការត្រេអរចំពោះការជួបជុំគ្នា និងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ ។

ឆ្នាំនេះសមាគមទូរទស្សន៍កម្ពុជា បានរៀបចំថតកម្មវិធីចម្រៀងដើម្បីអបអរសាទរឆ្នាំថ្មីឡើងវិញ ដោយបានអញ្ជើញសិល្បករសិល្បការិនីជាច្រើនចូលរួមច្រៀងរាំកម្សាន្តមានទាំងបទចម្រៀង រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងកន្រ្តឹមជាដើម… ។សិល្បករសិល្បការិនីដែលមានវត្តមាននៅក្នុងការថតនោះម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ច្នៃយ៉ាងប្រណិតពី ហួលផាមួង សំពត់បត់ អាវប៉ាក់ ដែលបង្ហាញពីអត្ថសញាណជាតិ ។
តារាចម្រៀងដែលបានចូលរួមនៅក្នុងការថតពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ រូមមាន លោក យ៉ែម សំអូន , ឈឿន ឧត្តម , ហេង ប៊ុនលាភ , ជុំ លីណូ អ្នកនាង ម៉េង កែវពេជ្ជតា , លោកស្រី ហ៊ឹម ស៊ីវ៉ន , ឆោម និមល , អឿន ស្រីមុំ និងតារាចម្រៀងនិងសម្តែងវ័យក្មេងៗជាច្រើនទៀត ។ ទោះបីជាឆ្នាំនេះមើលទៅការថតកម្មវិធីថតសម្រាប់ចូលឆ្នាំថ្មីប្រពៃណីខ្មែរ មើលទៅហាក់បីដូចជាស្ងប់ស្ងាត់ មិនសូវមានសិល្បករល្បីៗចូលរួមច្រើនដូចរាល់ដង ប៉ុន្តែសិល្បករដែលមានវត្តមាននាពេលនោះ ម្នាក់ៗបានសម្តែងនូវការរីករាយដែលបានចូលរួមដោយស្ម័គ្រចិត្ត ៕


