បទចម្រៀង« សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវតារាចម្រៀងថៃ យីងយ៉ុង យកទៅលេង TikTok ល្បីផ្ទុះកក្រើកពេញប្រទេស ! 

ថ្វីដ្បិតតែបទចម្រៀង « សៅអើយនាងសៅ » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញជាច្រើនសប្តាហ៍មកហើយក្តី តែសន្ទុះនៃការគាំទ្រនៅតែមានជាហូរហែ សូម្បីតែតារាចម្រៀង លោក យីងយ៉ុង ដែលជាតារាចម្រៀងកន្រ្តឹមល្បីឈ្មោះនៅប្រទេសថៃ ក៏បានយកបទចម្រៀងនេះទៅលេងក្នុងបណ្តាញសង្គម TokTok ធ្វើឱ្យផ្ទុះប្រទេស ថៃ ផងដែរ ។ 

« សៅអើយនាងសៅ » គឺជាបទចម្រៀងថ្មីបែបន្រ្តឹមរបស់កំពូលតារាចម្រៀងដែលបានចេញនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ ដោយបទចម្រៀងមួយបទនេះ មិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ ថែមទាំងអាចចាក់រាំលេងកម្សាន្តបានគ្រប់កម្មវិធី ដោយសារតែបទនេះផលិតឡើងយ៉ាងសម្រិតសម្រាំង ទាំងបទភ្លេច និងទំនុកច្រៀង ។ 

តាមរយៈវិដេអូ TikTok ដែលទស្សនិកជនបានឃើញស្រាប់នេះ កាលពីពេលថ្មីៗនេះ តារាចម្រៀងថៃ លោក យីងយ៉ុង បានយកបទចម្រៀង « សៅអើយនាងសៅ » ទៅលេងក្នុងបណ្តាញសង្គម TokTok យ៉ាងសប្បាយរីករាយ និងបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពេញប្រទេស ថៃ ផងដែរ ។ 

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាមានមោទនភាពណាស់នៅពេលដែលបទចម្រៀងរបស់ខ្លួនល្បីល្បាញទៅក្រៅប្រទេសបែបនេះ លោកថែមទាំងបាននិយាយថា « ជាមោទនភាពខ្លាំងណាស់សម្រាប់ខ្ញុំដែលបានខិតខំធ្វើចម្រៀងនិងបានធ្វើឲ្យប្រទេសជិតខាងងាកមកចាប់អារម្មណ៍និងគាំទ្របទចម្រៀងរបស់ខ្មែរយើង នឹកស្រណោះដល់ពេលដែលខ្ញុំបានចាប់ ដៃជាមួយនឹងកំពូលអ្នកចម្រៀង ថៃ លោក ទិចសេរ៉ូ ជាផ្លូវការដំបូងគេបង្អស់ដើម្បីបើកទីផ្សារចម្រៀងកាលពីឆ្នាំ 2017 ពេលនោះយើងខំណាស់ដើម្បីសិល្បៈខ្មែរផ្សាយចេញទៅក្រៅប្រទេស » ។ 

@yingyong24

#เซาเว้ยเนียงเซาทานอฯ #เพลงดังในติ๊กต๊อก #เพลงกัมพูชา

♬ original sound – Galaxy Navatra KH – Galaxy Navatra KH