មិនលោភលន់ រឿន ណាត បោះបង់ចោលសិល្បៈសំងំរស់នៅស្ងប់ស្ងាត់ជាមួយគូដណ្តឹងនៅទឹកដី អាមេរិក 

មិនលោភលន់តារាល្បីឈ្មោះកញ្ញា រឿន ណាត សុខចិត្តបោះបង់ចោលសិល្បៈ ចោលលុយ ដោយសំងំរស់នៅស្ងប់ស្ងាត់ជាមួយគូដណ្តឹងនៅទឹកដី អាមេរិក ។ ជាមួយនិងការជ្រើសរើសដើរចេញពីសិល្បៈនិងសំងំរស់នៅយ៉ាងមានក្តីសុខនៅលើទឹកដី អាមេរិក កញ្ញា រឿន ណាត បានពោលពាក្យថា « ក្តីសុខពិតគឺប្រើជីវិតបែបសាមញ្ញៗ រស់នៅបែបស្ងប់ស្ងាតជាមួយធម្មជាតិ » ។

កញ្ញា រឿន ណាត បានភ្ជាប់ពាក្យជាមួយបុរស លាវ វេងហួរ ជាងបីខែមកហើយ ហើយអ្នកទាំងពីរថែមទាំងបានដឹកដៃគ្នាចេញទៅរស់នៅ សហរដ្ឋអាមេរិក យ៉ាងមានក្តីសុខបំផុត ជាក់ស្តែង កញ្ញា រឿន ណាត តែងតែបង្ហាញពីសកម្មភាពរបស់ខ្លួនឱ្យអ្នកគាំទ្របានឃើញនៅលើហ្វេសប៊ុករបស់ខ្លួន ។ 

លោក លាវ វេងហួរ ដែលជាគូដណ្តឹងរបស់ រឿន ណាត តែងតែផ្តល់ការស្រឡាញ់ ថ្នាក់ថ្នម និងផ្តល់ភាពកក់ក្តៅដល់នាងគ្រប់ជំហាន ដោយមិនឱ្យនាងប្រកបការងារអ្វីទាំងអស់ ។

កញ្ញា រឿន ណាត កាន់តែមានក្តីសុខក្នុងជីវិត បើទោះបីជានាងនិងលោក លាវ វេងហួរ នៅពុំទាន់រៀបការក្តី ប៉ុន្តែជីវិតគូអ្នកទាំងពីរប្រៀបដូចជាស្វាមីដែលរស់នៅមិនអាចខ្វះគ្នាបាន ។ 

គួររំលឹកផងដែរថា កញ្ញា រឿន ណាត សុខចិត្តបោះបង់ចោលភាពល្បីល្បាញ ដើម្បីសាងជីវិតគ្រួសារដ៏សាមញ្ញនៅលើទឹកដីថ្មីខាងដៃគូរបស់ខ្លួន នាងថែមទាំងបាននិយាយថា « ក្តីសុខពិតគឺប្រើជីវិតបែបសាមញ្ញៗ រស់នៅបែបស្ងប់ស្ងាតជាមួយធម្មជាតិ » ។

រឿន ណាត មិនលោភលន់ ហើយក៏មិនចង់បានភាពល្បីល្បាញទៀតដែរ នាងចង់រស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់យ៉ាងស្ងប់ស្ងាត់បំផុត ។ បើមានឱកាសនាងនឹងវិលត្រឡប់មកាន់វិថីសិល្បៈជាថ្មី ៕