បែកធ្លាយរូបភាពកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងថត MV ចម្រៀង Fit ជាមួយ TEMPO Tris ! 

ទើបតែសម្រុកចេញបទចម្រៀងកន្រ្តឹមបែបចូលឆ្នាំមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះបែកធ្លាយរូបភាពជាច្រើនសន្លឹករបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រួមជាមួយតារាចម្រៀងរ៉េប TEMPO Tris នៅកកន្លែងថត MV ចម្រៀងមួយ ដែលមើលទៅហាក់បីដូចជាអ្នកទាំងពីរច្រៀង Fit ជាមួយគ្នាអីចឹង ។ 

តាមរយៈរូបភាពជាច្រើនសន្លឹកនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់ ក៏ដូចជាចង់ដឹងថា តើតារាចម្រៀង ខេមរៈ សិរីមន្ត និងលោក TEMPO Tris កំពុងធ្វើការងារអ្វីរួមគ្នា ? រហូតមានអ្នកខ្លះបានលាន់មាត់ថា សង្ស័យតែតារាចម្រៀងទាំងពីរដួងនេះច្រៀង Fit ជាមួយគ្នាហើយមើលទៅ ? 

ទោះជាយ៉ាងណាក្តី តាមប្រភពព័ត៌មានពីផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានបង្ហើបប្រាប់ថា រូបភាពទាំងនោះគឺជាសកម្មភាពដែលកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងថត MV ចម្រៀងFit ជាមួយលោក TEMPO Tris សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដែលនេះជាលើកដំបូងហើយអ្នកទាំងពីរប៉ះគ្នាក្នុងសង្វៀនចម្រៀង ។ 

មើលទៅស្ទាយនៃការស្លៀកពាក់ និងការតុបតែងខ្លួនរបស់តារាចម្រៀង ខេរមៈ សិរីមន្ត និងលោក TEMPO Tris រួមជាមួយសិល្បករដែលសម្តែងអមពីក្រោយ មើលទៅពិតជាស្រស់ស្អាត សប្បាយៗ និងគួរឱ្យចាប់អារម្មណ៍ណាស់  ។

កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថាតើកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងលោក TEMPO Tris ច្រៀង Fit រួមគ្នាក្នុងបទចម្រៀងអ្វី ? មានទម្រង់បែបណា ? ទាំងអស់នេះនឹងស្រាយចម្ងល់ទស្សនិកជនក្នុងពេលឆាប់ៗក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ៕