កូនប្រុសទី២កំពូលតារាចម្រៀង ព្រាប សុវត្ថិ កាន់តែខ្លាំងក្រោយទទួលការបណ្តុះបណ្តាលផ្នែកតន្រ្តីនៅ សហរដ្ឋអាមេរិក ! 

មិនលេងសើចទេកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបញ្ជូនកូនប្រុសជាទីស្រឡាញ់ទី២របស់ខ្លូនទៅសិក្សាផ្នែកចំម្រៀង ដូតន្រ្តីនៅសហរដ្ឋអាមេរិក ជាងមួយឆ្នាំមកហើយ ជាលទ្ធផល កូនទី២របស់លោកគឺ សុវត្ថិ មុនីនាគ ហៅថា N.John នោះ កំពុងល្បីឈ្មោះខ្លាំងនៅក្នុងវិស័យចម្រៀងជាលក្ខណៈអន្តរជាតិតែម្តង ។ 

សុវត្ថិ មុនីនាគ គឺជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានដុងខាងសិល្បៈតាំងពីកុមារភាពមកម្ល៉េះ ទាំងការច្រៀង និងពូកែរាំ ជាក់ស្តែងនៅពេលដែលលោកមានវ័យ ៦ ទៅ ៧ ឆ្នាំ លោកបានចូលរួមនៅក្នុងកម្មវិធីជាច្រើន ទាំងនៅតាមសាលា និង ស្ថានីយ៍ទូរទស្សន៍ជាច្រើនបានអញ្ជើញ លោកឡើងច្រៀង និងសម្តែងក្បាច់រាំ ជាដើម…។ លើសពីនេះទៅទៀត សុវត្ថិ មុនីនាគ អាចច្រៀងចម្រៀងជាភាសា ខ្មែរ និង ភាសា អង់គ្លេស បានយ៉ាងស្ទាត់ជំនាញ ។ នៅឆ្នាំ 2017  មានផលិតកម្មធំមួយបានចុះកុងត្រាអោយលោកចូលច្រៀងនៅក្នុងផលិតកម្មជាមួយលោកឪពុករបស់ខ្លួន គឺលោក ព្រាប សុវត្ថិ ។ 

ដើម្បីឈានទៅដល់គោលដៅធំក្នុងជីវិតបន្ថែមទៀត N.john បាន ចេញទៅសិក្សាបន្ថែមផ្នែកចម្រៀង រាំ និងដូតន្រ្តីនៅទឹកដីសហរដ្ឋអាមេរិកជាបន្តទៀត  ពេលនេះលោកកំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកជំនាញៗសិល្បៈដ៍ល្បីៗនៅទីនោះ ។ 

គួរបញ្ជាក់ផងដែរថា តាមរយៈ facebook  lnstagram  TikTok របស់លោក N.John គឺកំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ជាមួយបទចម្រៀងយ៉ាងពិរោះ ជាពិសេសក្នុងបទចម្រៀងនិមួយៗលោកបានរំលេចនូវក្បាច់រាំដ៏អស្ចារ្យ ធ្វើឱ្យបរទេសស្ងប់ស្ងែងនិងបើកភ្នែកធំៗមើលគ្រប់ៗគ្នា ។

N.john  បានធ្វើដំណើរទៅសិក្សាផ្នែកសិល្បៈចម្រៀង រាំនិងរតន្រ្តី នៅឯ Milennium Dance Complex នៅទឹកដី សហរដ្ឋអាមេរិក ក្នុងរដ្ឋ Los Angeles ជាងមួយឆ្នាំហើយ ដើម្បីបំពេញក្តីស្រមៃខ្លួនផង និងបំពេញក្តីស្រមៃរបស់ឪពុកខ្លួនផង ។ 

កំពូលតារាចម្រៀង ព្រាប សុវត្ថិ ពិតជាមានមោទនភាពខ្លាំងណាស់ចំពោះកូនៗរបស់ខ្លួនក្នុងវិស័យ សិល្បៈចម្រៀង ជាក់ស្តែងពេលនេះកូនប្រុសទាំង៣នាក់របស់លោក កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ។លោក សុវត្ថិ មុនីនាគហៅ N.John ដែលកំពុងសិក្សានិងរស់នៅ សហរដ្ឋអាមេរិក ដើម្បីក្រេបយកចំណេះដឹងផ្នែកសិល្បះមកពង្រើកកេរ្តិ៍ឈ្មោះខ្លួនឱ្យកាន់តែល្បីសុះសាយ ។ 

បទចម្រៀងរបស់ N.John នឹងចេញជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះជាមួយនិងចង្វាក់ថ្មី ក្បាច់រាំថ្មី ប្លែកដែលមិនធ្លាប់មានពីមុនមក ៕ (  មានវគ្គបន្ត )