បាត់មុខពីការសម្តែងច្រើនឆ្នាំ នី មុន្នីនាថ លេចមុខក្នុង MV ចម្រៀងរបស់លោកខេមរៈ សិរីមន្ត នៅទឹកដី អង្គរ យ៉ាងចម្លែក ! 

MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងទាក់ចិត្តមហាជនខ្លាំងណាស់ទាំបទចម្រៀង និងការសម្តែង ជាពិសេសនៅក្នុងបទចម្រៀងនេះក៏មានការចូលរួមសម្តែងពីតារាទឹកភ្នែក នី មុន្នីនាថ ចូលរួមសម្តែងផងដែរ បន្ទាប់ពីនាងបានបោះបង់អាជីពសម្តែងអស់ពេលជាច្រើនឆ្នាំ ។ 

កញ្ញា នី មុន្នីនាថ បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួនថា នាងពិតជារីករាយណាស់ដែលបានចូលរួមសម្តែងនៅក្នុង MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងបទចម្រៀងនេះផងដែរ គឺមានបង្កប់ទៅដោយអត្ថន័យជាច្រើន នាងពិតជាពេញចិត្តក្នុងការចូលរួមថត MV ចម្រៀងនេះណាស់ ជាក់ស្តែងនៅពេលដែលចេញជាលទ្ធផល ដូចអ្វីដែលនាងបានគិតអញ្ចាំង ទាំងការសម្តែង ទាំងការកាត់ត ទាំងចម្រៀង គឺល្អឥតខ្ចោះ ។  

កញ្ញា នី មុន្នីនាថ ពិតជាសម្តែងសមខ្លាំងណាស់នៅក្នុង MV ចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ព្រោះនាងក៏ជាសិល្បការិនីបុរាណមួយរូបដែលមានដុងខាងផ្នែករបាំខ្មែរផងដែរ មិនថារបាំអប្សារា ឬរបាំផ្សេងៗ គឺនាងធ្វើបានយ៉ាងល្អ ។

នេះជាលើកដំបូងហើយដែលតារាសម្តែងស្រគត់ស្រគំ នី មុន្នីនាថ ចូលរួមសម្តែងឡើងវិញ បន្ទាប់ពីនាងបោះបង់អាជីពសិល្បៈអស់ជាច្រើនឆ្នាំ​ ដោយសំងំកើបលុយក្នុងអាជីពរកស៊ីជំនួសវិញ តែទោះជាខកខានក្នុងការសម្តែងច្រើនឆ្នាំយ៉ាងណា នី មុន្នីនាថ នៅតែធ្វើបានយ៉ាងល្អក្នុង MV ចម្រៀងមួយបទនេះ សមជាតារាអាជីពយ៉ាងពិតប្រាកដ ។ 

ចំពោះការបោះបង់អាជីពសម្តែងនេះត្រូវបាន នី មុន្នីនាថ បញ្ជាក់ប្រាប់ថា មកពីការងារសម្តែងមិនសូវមានច្រើនដូចមុន ទើបនាងប្រឹងរកលុយពីអាជីពផ្សេងដើម្បីរកប្រាក់ចិញ្ចឹមជីវិតនិងគ្រួសារ ពឹងលើអាជីពសិល្បៈ មិនអាចរស់បានទេ ។ តែទោះជាយ៉ាងណារាល់ពេលមានកម្មវិធីជួបជុំ ឬកម្មវិធីថ្នាក់ជាតិ នាងតែងតែចូលរួមពុំដែលខាន ៕