លើកនេះកាន់តែប្លែក និងអស្ចារ្យជាងពេលមុនទៅទៀត កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មិនបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តឡើយ ដោយលោកបានចេញបទចម្រៀងថ្មីមួយបទទៀតដែលមានចំណងជើងថា « តាលុងខេមរៈខ្មែរ West Side » ដែលមានបញ្ចូលនូវឧបករណ៍ និងចង្វាក់ភ្លេងខ្មែរ ដ៏ជក់ចិត្តឌិតអារម្មណ៍ ជាពិសេក្នុង MV ចម្រៀងនេះបានរំលេចនូវទេសភាពយ៉ាងស្រស់ស្អាតនៅលើទឹកដីអង្គរ ។

MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញជាផ្លូវការនៅលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra កាលពីព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៥ កន្លងមកនេះ ។ បទចម្រៀងមួយបទនេះមិនត្រឹមតែពិរោះរណ្តំចិត្តជាមួយឧបករណ៍តន្រ្តីខ្មែរប៉ុណ្ណោះទេ មហាជនអាចរាំលេងកម្សាន្តជាមួយបទចម្រៀងមួយបទនេះនៅក្នុងពិធីជួបជុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនិងគ្រប់កម្មវិធីតែម្តង ជាក់ស្តែងដូចដែលទស្សនិកជនបានឃើញ ក្នុង MV ចម្រៀង MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » ស្រាប់ មើលទៅត្រជាក់ភ្នែក និងទាក់ទាញបំផុត ដែលផលិតឡើងយ៉ាងសម្រិតសម្រាំងពីក្រុមការងាររបស់ផលិត ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។
លើសពីនេះទៅទៀតក្នុង MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានជ្រើសរើសទីតាំងថតយ៉ាងស្រស់ស្អាតនៅមុខអង្គរវត្តដែលជាទឹកដីអច្ឆរិយ ដោយមានការរាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយជាច្រើន មើលទៅត្រជាក់ភ្នែក ធ្វើឱ្យអ្នកទស្សនា ចង់ទៅលេងកម្សាន្តនៅទឹកដីខេត្ត សៀមរាប គ្រប់ៗគ្នា ។
កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » ជារសជាតិថ្មីមួយបែបទៀត ជូនជាការដូសម្រាប់បងប្អូនប្រជាជនខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ លោកសង្ឃឹមថាពុកម៉ែបងប្អូនដែលនិយមចូលចិត្តនូវចង្វាក់តាលុង នឹងពេញចិត្ត ហើយរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។
តោះទៅទស្សនា MV ចម្រៀង « តាលុងខេមរៈខ្មែរ West Side » ទាំងអស់គ្នាថា ប្លែក និងអស្ចារ្យ កម្រិតណា ៕
តាលុងខេមរៈខ្មែរ West Side | ឧកញ៉ា ខេមរៈ សិរីមន្ត [ OFFICIAL MV ](អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ)តាលុងខេមរៈខ្មែរ West Side | ឧកញ៉ា ខេមរៈ សិរីមន្ត [ OFFICIAL MV ](អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ) 🎥 YouTube 4K : https://youtu.be/atmEn4o0NtE គ្រប់គ្រងការផលិតៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និពន្ធMelody និងទំនុកច្រៀងៈ យ៉ង់ ចន្ទនីតា-សុន រដ្ឋា & CHAN JOHNNY គ្រប់គ្រង Audio: សាក់ ធារិទ្ធ និពន្ធបទភ្លេង: SONGHA & THA RAN Mixed & Mastered: ណុំ ចាន់រតនៈ ដឹកនាំសម្តែង: Dr.JONATHAN គ្រប់គ្រងវីដេអូៈ សាធ បញ្ញាវុធ រៀបចំការផលិត: ឃ្លោក ចំរ៉ុង AD: ភុន ដែន ដឹកនាំថត: ភួង សុខភារិន ជំនួយការថត: ប៊ុន ថង-ចក់ សុខចំរើន & រិន សុខឡេង Puller Focus: ង៉ូវ បូរិទ្ធ កាត់តៈ Dr.JONATHAN កែពណ៌ៈ M-FREE ប្រធានផ្នែកបច្ចេកទេសភ្លើង: សុវណ្ណ ឧត្តម & ឃួន សុខលាង ជំនួយការបច្ចេកទេសភ្លើង: តឿ តុង-អាន សុីញ៉ & ពីន សុខែម៉ារី Prop Master: លឹម ភារិទ្ធ & គុយ រួត ដេគ័រ: ងួន ហេង & ហេង វិសុទ្ធ Graphic Designer: ជឿន ប្រុស Location & BTS: វណ្ណ ឆៃ Production: ណើយ ខាំសៀង & លី កុសល់ Make Up: Kino Team #galaxynavatrakh #សិល្បៈរស់ក្នុងសន្តិភាព #តាលុងខេមរៈខ្មែរwestside #ឧកញ៉ាខេមរៈសិរីមន្ត #Vikingz #VikingzCambodia #ថាមពលដ៏ខ្លាំងក្លា #បទចូលឆ្នាំខ្មែរ #ចូលឆ្នាំថ្មី២០២៥ #pop #popmusic #khmersong #khmermusic #NewMusic #MusicOnStage #MusiconTrend
Posted by Galaxy Navatra KH on Tuesday, March 25, 2025



