តារាចម្រៀង មាស សុខសោភា បានសារភាពថានាងធ្លាប់ចង់បញ្ចប់ជីវិតម្តងរួចមកហើយ ក្រោយពីខ្លួនជួបវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុន ក្រោយនពីជួបរឿងចាញ់បោកលុយកាក់ និងខាតបង់ប្រាក់អស់យ៉ាងច្រើនលើមុខជំនួញ និងតុងទីន ។

ខណៈពេលដែលតារាចម្រៀង មាស សុខសោភា កំពុងក្តៅស្លឹកត្រចៀករឿងគេចោទសតិមិគ្រប់យកលុយជាងកន្លះលានដុល្លារទៅចោលឥតប្រយោជន៍ សង់អាស្រមតាសក់សភ្នំត្បែង មាស សុខសោភា បានចេញមុខប្រកាសក្តែងៗថា នាងមិនមានលុយដល់ជាងកន្លះលានដុល្លារទៅធ្វើបុណ្យនោះទេ នាងមិនមែនជាអ្នកមាន ឬសេដ្ឋីដែលត្រូវចាយលុយបែបនោះឡើយ សូមមហាជនឈប់យល់ច្រឡំចំពោះនាងតទៅទៀត ។
ជាមួយនិងការប្រកាសបែបនេះ មាស សុខសោភា ក៏បានទម្លាយនូវអាថ៌កំបាំងរបស់ខ្លួនថា នាងធ្លាប់មានវិប្បត្តិធ្លូវចិត្តធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុន ហើយនាងក៏ធ្លាប់គិតថានឹងបញ្ចប់ជីវិតខ្លួនឯងដែរ តែសំណាងល្អនាងអាចរកឃើញអ្វីដែលជាខ្លួនឯង ហើយងាកទៅរកផ្លូវព្រះធម៌វិញ ទើបធ្វើឱ្យនាងអាចវិលត្រឡប់មកសភាពដើមវិញ ។
មាស សុខសោភា ថែមទាំងបានសារភាពថា នាងមានវិប្បត្តិផ្លូវចិត្ត គឺដោយសារតែមានបញ្ហារកស៊ីខាត ចាញ់បោកគេរឿងលុយកាក់ ទាំងលុយតុងទីនផង ក្រពុលមុខងើបមិនរួចឡើយ រហូតដល់ចង់បញ្ចប់ជីវិតខ្លួនឯងផង ព្រោះរកផ្លូវដោះស្រាយមិនចេញ តែដោយសារព្រះធម៌និងមនុស្សជុំវិញខ្លួនហ្នឹងហើយ ដែលធ្វើឱ្យនាងអាចវិលត្រឡប់មកដូចដើម និងអាចប្រកបការងាររកស៊ីឡើងវិញបាន ៕


