នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ វិញ្ញាសាអត្តពលកម្ម (រត់ម៉ារ៉ាតុងបុរស-នារី) ចំងាយ ៤២.១៩៥គម ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការហើយ ដោយមានអត្តពលិកចំនួន២២រូប ផ្នែកបុរស១១រូប ផ្នែកនារី១១រូប មកពី៩ប្រទេសចូលរួម ខណៈឡាវ និងព្រុយណេ អវត្តមាន។
ដោយឡែកការប្រកួតលើវិញ្ញាសារដើរប្រណាំង (បុរស-នារី) ចំងាយ២០គម និងចាប់ផ្តើមនៅម៉ោង៤រសៀល ដោយមានអត្តពលិកចំនួន១៥រូប។
វិញ្ញាសាអត្តពលកម្ម ក្នុងខេត្តសៀមរាប មានរយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៣នេះ ការប្រកួតមានវិញ្ញាសារត់ម៉ារ៉ាតុង និងដើរប្រណាំង នៅបរិវេនខាងមុខប្រាសាទអង្គរវត្ត៕