អ៊ិន លក្ខិណា ថាខ្លួនគឺជាស្រ្តីខ្លាំង មានថាមពល ទោះបីមិនពូកែខាងភាសាអង់គ្លេស !

ស្របពេលបង្ហាញខ្លួននៅក្នុង Miss Cosmo Cambodia 2025 ក្នុងនាមជា Miss Cosmo International 2024 ជាប់ក្នុងលំដាប់ Top 10 កញ្ញា អ៊ិន លក្ខិណា ក៏បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ដែលអាចនាំកម្ពុជាទៅឆាកអន្តរជាតិ ។ 

ចាប់តាំងពីមានឈ្មោះចូលលំដាប់ Top 10 Miss Cosmo International 2024 នៅប្រទេស វៀតណាម មក កញ្ញា អ៊ិន លក្ខិណា មានហុងស៊ុយល្អទាំងការងារ និង កេរ្តិ៍ឈ្មោះ នាងត្រូវបានបណ្តាក្រុមហ៊ុនធំៗជាច្រើនហៅថតជាបន្តបន្ទាប់ ជាពិសេសថ្មីៗនេះមានក្រុមហ៊ុននៅប្រទេស វៀតណាម មួយចំនួនបានពេញចិត្ត និងហៅនាងរួមការងារជាច្រើនទាំងការងារដើរម៉ូដជាដើម …។

អ៊ិន លក្ខិណា ពិតជារំភើបចិត្តខ្លាំងណាស់នៅពេលដែលអាចឈានមកដល់សព្វថ្ងៃនេះ ។ នាងក៏បានអរគុណខ្លួនឯងដែលបានប្រឹងតស៊ូ ពុះពារគ្រប់ឧបសគ្គ មិនចុះចាញ់នូវពាក្យសម្តីមិនល្អពីបុគ្គលមួយចំនួន ។ នាងថា នាងគឺជាស្រ្តីខ្លាំង និងមានថាពល ដែលអាចនាំ កម្ពុជា ទៅឆាកអន្តរជាតិប្រកបដោយភាពជោគជ័យ បើទោះបីជាភាសាអង់គ្លេសរបស់នាងមិនខ្លាចក្លាយ៉ាងក្តីក្តី ។ 

បច្ចុប្បន្នកញ្ញា អ៊ិន លក្ខិណា គឺជាគ្រូបង្រៀនដើរម៉ូដវ័យក្មេងដ៏មានទេពកោសល្យ ទៅថ្ងៃអនាគត នាងរំពឹងថាអាជីពនេះកាន់តែធ្វើឱ្យនាងល្បីល្បាញទូទាំងក្នុងនិងក្រៅប្រទេស ។ មិនតែប៉ុណ្ណោះថ្មីៗនេះនាងមានការងារធំៗជាច្រើនដែលត្រូវធ្វើជាមួយអ្នកមានស្នាដៃនៅក្រៅប្រទេស ៕