តួក្លុក រិទ្ធ ដារ៉ូ ឈឺធ្ងន់ទើបចេញពីបន្ទប់សង្រ្គោះបន្ទាន់ ខណៈមិនមានថវិកាគ្រប់គ្រាន់សម្រាប់​ព្យាបាលជំងឺ ! 

ធ្លាប់តែធ្វើឱ្យបងប្អូនសើចសប្បាយកម្សាន្តអារម្មណ៍ ពេលនេះតួក្លុក រិទ្ធ ដារ៉ូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ និងត្រូវបានគ្រួសារបញ្ជូនមកសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ។ 

ក្រុមគ្រួសាររបស់ តួក្លុក រិទ្ធ ដារ៉ូ បានប្រាប់ថា ពេលនេះ ដារ៉ូ ឈឺគេងពេទ្យមិនទាន់បានធូរស្រាលទេ ទើបតែចេញពីបន្ទប់សង្រ្គោះបន្ទាន់យប់មិញ ។ សូមទោសដល់បង Client ដែលទាក់ទងមកចំពោះបញ្ហាអាក់ខានពុំមានវត្តមាន ដារ៉ូ ទៅថត ។

រិទ្ធ ដារ៉ូ កំពុងសម្រាកព្យាបាលជំងឺបន្តនៅក្នុងមន្ទីរពេទ្យ ខណៈដែលក្រុមគ្រួសាររបស់លោកបានប្រាប់ថា ដារ៉ូ កំពុងខ្វះខាតថវិការក្នុងការយកទៅព្យាបាលជំងឺ ម្យ៉ាងវិញទៀត ដារ៉ូ ពុំមានបណ្ណ បសស ដើម្បីព្យាបាលជំងឺឡើយ ។ ក្រុមគ្រួសារបានអំពាវនាវសុំឱ្យសប្បុរជនជួយជាថវិការច្រើនក្តី តិចតួចក្តី សូមជួយ ដារ៉ូ ក្នុងគ្រាលំបាកនេះផង ។ 

កន្លងមក ដារ៉ូ ធ្លាប់តែធ្វើឱ្យមហាជនសើចសប្បាយជាមួយតួក្លុករបស់ខ្លួននៅតាមកម្មវិធីតូចធំជាច្រើន ជាពិសេសនៅក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក៏នឹងមានវត្តមានយុវវជន ដារ៉ូ ចូលរួមផងដែរ ប៉ុន្តែគួរឱ្យស្តាយពេលនេះ ដារ៉ូ កំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យ ៕