តារាចម្រៀង ខេមរៈ សិរីមន្ត និងតារាបូលីវូតឥណ្ឌាតួ​សម្តែង​ព្រះពុទ្ធលោ​ក Gagan Malik ចាប់​ដៃគ្នាផ្សព្វផ្សាយទេស​ចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ពិតជាអស្ចារ្យណាស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានជួបជាមួយតារាបូលីវូតឥណ្ឌាតួសម្តែងព្រះពុទ្ធលោក Gagan Malik កាលពីពេលថ្មីៗនេះក្រោមការៀបចំរបស់ក្រសួងទេចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេចរណ៍ក្នុងប្រទេស កម្ពុជា ទៅកាន់ពិភពលោក ។

តាមរយៈរូបភាពជាច្រើនរូមជាមួយវិដេអូខ្លីៗដែលលោក ខេមរៈ សិរីមន្ត បានថតជាមួយតួសម្តែងព្រះពុទ្ធលោក Gagan Malik នេះពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ថែមទាំងបានរៀបរាប់ថា « ស្វាគមន៍តួរអង្គសម្ដែងជាព្រះពុទ្ធក្នុងឆ្នាំ2013និងក៏ជាតួរអង្គព្រះរាមរបស់ប្រទេសឥណ្ឌាមកកាន់កម្ពុជា ។ នេះក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក » ។

តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបន្ថែមដោយក្តីរំភើបថា តាមរយៈក្រសួងទេសចរណ៍បានរៀបចំឱ្យលោកបានជួបជាមួយលោក Gagan Malik បានជួបគ្នាដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ទៅកាន់ពិភពលោកជាពិសេសនៅតំបន់ទេចរណ៍ក្នុងទឹកដីខេត្ត សៀមរាប ។

លោក Gagan Malik ក៏បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៌ទៅកាន់ព្រះសង្ឃ និងប្រតិបត្តិករទេសចរណ៍ក្នុងការរៀបចំតំបន់ និងវត្តអារាម អនាម័យ និងបរិស្ថាន ដើម្បីទាក់ទាញទេចរសាសនា ៕