មិនធ្លាប់មានដំណឹងរៀបការផង ស្រាប់តែតារាចម្រៀង សួន លីនដា បង្ហាញប្រាប់មហាជនថា នាងមានស្វាមីរួចហើយដែលជាបុរសសង្ហាជនជាតិបរទេស ។

កន្លងមកតារាចម្រៀង សួន លីនដា កម្រនិងបង្ហាញមុខជាមួយបុរសប្លែកមុខណាម្នាក់ណាស់ ភាគច្រើនឪពុកនាងគឺជាអ្នកគ្រប់គ្រង់និងទៅតាមនាងគ្រប់ជំហាន ធ្វើឱ្យបុរសៗជាច្រើនពុំមានឱកាសបាននៅក្បែរនាងឡើយ ។ ដោយឡែកពេលចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក កាលពីបំណាច់ឆ្នាំ ២០២៤ ស្រាប់តែ សួន លីនដា បង្ហាញមុខមាត់ស្វាមីបរទេសរបស់ខ្លួនយ៉ាងមានក្តីសុខបំផុត ។
សួន លីនដា បានបង្ហោះរូបភាពរួមជាមួយសារជាភាសាអង់គ្លេសថា « Thanks you baby for come in to my life love you my husband » ។
គ្រាន់តែឃើញរូបភាព និងសារនេះភ្លាម ទាំងមិត្តសិល្បករក៏ដូចជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះកន្លងមកនាងមិនធ្លាប់ប្រកាសរៀបការ មានស្វាមីនៅឡើយទេ តែទោះជាយ៉ាងណាម្នាក់ៗបានជូនពរនាងមានសុភមង្គលគ្រប់ៗគ្នា ។
លីនដា គឺជាតារាចម្រៀងល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្ម សាន់ដេ បទចម្រៀងនាងជាច្រើនបានផ្ទុះខ្លាំងនៅទីនោះ ជារៀងរាល់ឆ្នាំនាងតែងតែចេញទៅសម្តែងនៅក្រៅប្រទេសពុំដែលខាន ជាក់ស្តែកាលពីបំណាច់ឆ្នាំ២០២៤នាងបានចេញទៅច្រៀងនៅ អាមេរិក រួមជាមួយលោក មិញ សុធីវណ្ណ ដែលជាតារាចម្រៀងនិងជាតន្រ្តីករជើងចាស់ដែលមានឈ្មោះល្បីល្បាញនៅក្នុងពិភពសិល្បៈ ៕



