ស្របពេលកំពុងផ្ទុះបទចម្រៀង « សៅអើយនាងសៅ » ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ស្រាប់តែមានអ្នកគាំទ្រជាច្រើនបានរំលឹកពីប្រវត្តិតស៊ូរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងការនាំបទចម្រៀងល្បីរបស់ខ្លួនចេញទៅក្រៅប្រទេសរួមជាមួយតារាចម្រៀង ថៃ លោក Tik Shiro ។

ដូចមហាជនបានដឹងស្រាប់ហើយថា កាលពីអំឡុងឆ្នាំ ២០១៨ បទចម្រៀង « Sad Man » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត គឺផ្ទុះខ្លាំងណាស់ដែលលោកបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងប្រទេស ថៃ លោក Tik Shiro រហូតទទួលបានបានការអញ្ជើញពីទូរទស្សន៍ប៉ុស្តិ័លេខ៣ដ៏ល្បីប្រទេស ថៃ ផងដែរ ។ កាលណោះលោកគឺជាតារាចម្រៀងដំបូងគេដែលអាចនាំបទចម្រៀង កម្ពុជា ចេញទៅក្រៅប្រទេសបាន ។
ក្រោយមកទៀតតារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលពានរង្វាន់អន្តរជាតិតាមរយៈបទចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា « Call Me Papa » ដែលបទចម្រៀងនេះផ្ទុះខ្លាំងទាំងក្នុងនិងក្រៅប្រទេស ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីសុះសាយឡើងថែមមួយកម្រិតទៀត ។

ជាមួយនិងការបង្ហាញនូវភាពល្បីល្បាញរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នេះ តារាចម្រៀង ខេមៈ សិរីមន្ត ក៏បានចេញបទចម្រៀងថ្មីដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំផងដែរដែលមានចំណងជើងថា « សៅអើយនាងសៅ » ដែលបទចម្រៀងមួយបទនេះកំពុងផ្ទុះខ្លាំងពេញបណ្តាញសង្គម សូម្បីតែអ្នកនៅក្រៅប្រទេសក៏បានយកបទចម្រៀងនេះទៅច្រៀង និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
ទន្ទឹមនិងភាពល្បីល្បាញនេះមានអ្នកគាំទ្រកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជាច្រើន បានរំលឹកពីប្រវត្តិតស៊ូរបស់លោក ខេមរៈ សិរីមន្ត ថា ទំរាំតែលោកអាចនាំបទចម្រៀងចេញទៅក្រៅប្រទេសបាន គឺជួបនូវការលំបាក និងឧបសគ្គរាប់មិនអស់ ៕



