តារាសម្តែងវ័យ៤៦ឆ្នាំ និន សុធារ៉ា បង្ហាញអារម្មណ៍ពិតជិតបានកូនប្រសារស្រី ! 

ទើបតែមានវ័យ៤៦ឆ្នាំ តារាសម្តែងចាស់វស្សា និន សុធារ៉ា មានកូនប្រុសធំពេញវ័យដែលមានអាយុ២៤ឆ្នាំហើយ ហើយត្រៀមនឹងចូលរោងការនៅក្នុងឧសភាឆ្នាំ២០២៥ខាងមុខនេះ ។ និន សុធារ៉ា រំភើបចិត្តជាខ្លាំងនៅពេលជិតបានកូនប្រសារស្រី ។ 

តារាសម្តែង និន សុធារ៉ា បានចំណាយពេលវេលាក្នុងសិល្បៈអស់ពេលជាង៣០ឆ្នាំមកហើយ ទស្សនិកជនកាន់តែចាប់អារម្មណ៍នាងខ្លាំងបន្ទាប់ពីមានវត្តមាននៅក្នុងរឿងភាគមួយដែលគេហៅនាងថា «ម៉ែស្អាត » ។ ជាច្រើនឆ្នាំក្នុងសិល្បៈ និន សុធារ៉ា បានជួបនូវរឿងរ៉ាវ និងប្រវត្តិតស៊ូជាច្រើន ទំរាំអាចឈរជើងបានដូចសព្វថ្ងៃនេះ ។ 

ជាមួយនិងការរៀបរាប់ពីជីវិតរបស់ខ្លួនក្នុងវិស័យសិល្បៈ និន សុធារ៉ា ក៏ត្រៀមខ្លួននឹងក្លាយទៅជាម្តាយក្មេកគេក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។ ជាមួយក្តីរំភើប និន សុធារ៉ា បានប្រាប់ថា បន្តិចទៀតក្លាយទៅជាម្តាយក្មេក និងជាយាយគេហើយ អារម្មណ៍នេះពិតជាមានក្តីសុខណាស់ ។ ចំពោះពេលវេលាច្បាស់លាស់នៃថ្ងៃរៀបការអ្នកនាងនៅពុំទាន់ច្បាស់ទេ គ្រាន់តែដឹងច្បាស់ថា នឹងរៀបចំឡើងនៅក្នុងខែឧសភា ឆ្នាំ២០២៥ ។