ធ្លាប់តែជាតារាចម្រៀងល្បីខាងក្បាច់រាំ K-Pop កញ្ញា មីណា បង្ហាញបទពិសោធន៍ថ្មីក្នុងវិស័យសម្តែងលើកដំបូង !

ធ្លាប់តែហក់លោត រាំញាក់កន្រ្តាក់អារម្មណ៍នៅលើឆាក កញ្ញា មីណា ដែលជាតារាចម្រៀងល្បីខាងក្បាច់រាំ K-pop បានបង្ហាញវត្តមានថ្មីជាមួយបទពិសោធន៍ថ្មីលើវិស័យភាពយន្ត ជាក់ស្តែងថ្មីៗនេះនាងបានលេចមុខនៅក្នុងភាពយន្តខ្នាតធំលើកដំបូងដែលមានចំណងជើងថា « សាសនាងងឹត » ។ 

កញ្ញា មីណា បានសម្តែងនូវអារម្មណ៍រំភើបបថា នេះជាលើកដំបូងហើយដែលនាងប្រលូកក្នុងវិស័យសម្តែង នាងទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើនពីអាជីពនេះ ថ្វីដ្បិតការសម្តែងមានការលំបាកច្រើនជាងការច្រៀងប៉ុន្តនាងបានប្រឹងប្រែងសម្តែងអស់ពីសមត្ថភាព និងទទួលបាននូវអ្វីថ្មីៗជាច្រើនដែលនាងមិនធ្លាប់ជួបប្រទះ ។ នាងរំពឹងថា បន្ទាប់ពីសម្តែងនៅក្នុងរឿងនេះរួចហើយ នឹងមានវត្តមានថ្មីរបស់នាងនៅរឿងក្រោយៗទៀត ។ 

កញ្ញា មីណា ជាតារាចម្រៀងវ័យក្មេងល្បីឈ្មោះមួយរូបដែលចូលចិត្តច្រៀងបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ និងចូលចិត្តរាំដូចស្ទាយតារាចម្រៀង កូរ៉េ ។ កញ្ញា មីណា ត្រៀមនឹងបង្ហាញស្នាដៃថ្មីៗជាច្រើនជូនមហាជន ទាំងបទចម្រៀង ក្បាច់រាំ ក៏ដូចជាស្នាដៃក្នុងភាពយន្តជាដើម…ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នាងមានស្នាដៃ ថ្មី ប្លែក ទុកជាកាដូសម្រាប់អ្នកគាំទ្រខ្លួន ៕