អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នឹងអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ទៅចូមរួមក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅប្រទេស បារាំង ។

សមាគមសិល្បករខ្មែរ មានកិត្តិយសសូមជម្រាបជូនដល់ សិល្បករសិល្បការិនី និង សាធារណជនឱ្យបានជ្រាបថា អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ នឹងអមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមព្រះរាជវត្តមានសម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ក្នុងដំណើរបេសកកម្ម ទៅកាន់ប្រទេសបារាំងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដើម្បីដឹកនាំប្រតិភូ និង សិល្បករកម្ពុជាចំនួន ២២រូប ទៅសម្តែងនៅប្រទេសបារាំង ក្នុងកម្មវិធី «Le Ballet royal du Cambodge» នៅ ទីក្រុងប៉ារីស ខេត្ត Bordeaux និងខេត្ត Metz បន្ទាប់ពីរបាំព្រះរាជទ្រព្យ ដែលជា សម្បត្តិ បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមួយ នេះ ត្រូវ អាក់ខានសម្តែង នៅប្រទេស បារាំងជាច្រើនឆ្នាំ ក្រោយ ការយាងចូលទិវង្គតរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។
សិល្បករទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនោះ ៕


