ខ្លាំងមែន ! មិនទាន់ហោះទៅចាក់ថ្នាំគីមី តារាកំប្លែងនាយ កុយ ចាប់ផ្តើមចេញសម្តែងនៅតាមខេត្តទាំងសុខភាពល្អប្រសើរជាងមុន ! 

នៅព្រឹកថ្ងៃ០៣ ខែ មីនា ឆ្នាំ២០២៥នេះ តារាកំប្លែងនាយ កុយ បានបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកថាពេលនេះបានល្អប្រសើរច្រើន ហើយលោកកំពុងចេញសម្តែងជាបន្តបន្ទាប់ មុននឹងហោះទៅចាក់គីមីនៅក្នុងខែ មេសា ខាងមុខ ។ 

ពេលនេះតារាកំប្លែងនាយ កុយ កំពុងធ្វើដំណើរទៅខេត្ត បាត់ដំបង ដើម្បីត្រៀមចូលរួសម្តែងនៅក្នុងកម្មវិធីមួយទៅតាមការកក់របស់អតិថិជន ជាក់ស្តែងកាលពីចុងសបា្តហ៍លោកក៏បានធ្វើដំណើរទៅសម្តែងនៅខេត្ត កំពត ម្តងរួចមកហើយ ។

នាយ កុយ បានបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកទៅកាន់មហាជនថា ពេលនេះសុខភាពរបស់លោកបានល្អប្រសើរជាងមុនច្រើន លោកអាចហាត់ប្រាណ និងចេញសម្តែងបានខ្លះ គ្រាន់តែមិនអាចសម្តែងហត់លោតដូចមុន ។ 

នាយ កុយ បានឱ្យដឹងផងដែរថា មូលហេតុដែលលោកប្រញាប់ត្រឡប់ទៅទទួលការងារឡើងវិញ ដោយសារតែលោកបានទទួលការងារចាស់ហ្នឹងជាយូរមកហើយ ហើយក៏មិនចង់ឱ្យខកខាន ណាមួយពេលនេះសុខភាពលោកក៏បានធូរស្រាលច្រើន ចេញសម្តែងខ្លះក៏ជារឿងល្អជាជាងនៅផ្ទះ ។

តាំងពីវះកាត់មិងព្យាបាលជំងឺមកតារាកំប្លែងនាយ កុយ បានស្រក់ទម្ងន់ប្រមាណ ១០គីឡូក្រាមគ្រូពេទ្យបានតម្រូវឱ្យលោកប្រឹងប្រែងញុំាអហារបំប៉នសុខភាពឡើងវិញ ដើម្បីឱ្យមានកម្លាំង ត្រៀមនឹងទៅចាក់ថ្នាំគីមីនៅប្រទេស ថៃ នៅក្នុងខែ មេសា ខាងមុខ ។ នាយ កុយ បាននិយាយទៀតថា លោកមិនមានការភ៍យព្រួយ ឬបារម្ភពីបញ្ហាសុខភាពនោះទេ ពីព្រោះលោកទទួលបានការព្យាបាលត្រឹមត្រូវ ជាពិសេសទទួលបានកម្លាំងចិត្តដ៏ធំធេងពីក្រុមគ្រួសារ និងមិត្តភក្តិរួមអាជីព ព្រមទាំងអ្នកគាំទ្រ ។

ជាមួយគ្នានេះផងដែរ តារាកំប្លែងនាយ កុយ ក៏បានផ្ញើសារនិងដាស់តឿនឱ្យបងប្អូនទាំងអស់ស្រឡាញ់ សុខភាព និងព្យាយាមពិនិត្យសុខភាពឱ្យបានទៀងទាត់ ជាក់ស្តែងដូចជារូបលោក តែងតែពិនិត្យសុខភាពជាប្រចាំ តែចៃដន្យលោកមិនដែលមិនដែលបានពិនិត្យក្រពះឬពោះវៀន ទើបធ្វើឱ្យមានការភ្លាត់ស្នៀតបែបនេះ ៕