រឿងបានបញ្ចប់ហើយ រវាងលោក ផែង វណ្ណៈ និងលោក ពេជ ពិសិដ្ឋ ហៅ ស៉ិន ស៉ីសាមុត ចាប់ ជាតិ ដោយនៅរសៀល ថ្ងៃ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ លោក ផែង វណ្ណៈ បានមក អយ្យការ អមសាលាដំបូង រាជធានី ភ្នំពេញ ដើម្បី ដក ពាក្យបណ្ដឹង ឈប់ ប្ដឹង ផ្ដល់ លោក ពេជ ពិសិដ្ឋ និង បាន ផ្ដល់ ថវិកា ចំនួន ២០០ ដុល្លារ ទៀតផង ព្រោះ តែលោកបានឃើញ លោក ពេជ ពិសិដ្ឋ មាន ជីវភាព លំបាក ។

លោក ផែង វណ្ណៈ បានឲ្យដឹងថា ការ ដក ពាក្យបណ្ដឹង បាន ធ្វើ ឡេីង បន្ទាប់ ពី លោក ពេជ ពិសិដ្ឋ ទទួល ស្គាល់ កំហុស និង បាន សុំទោស លោកបាទ រួចរាល់ ហើយ ដែរ ។ ជាមួយគ្នា នេះ លោកក៏ បាន អប់រំ ណែនាំ លោក ពិសិដ្ឋ ក្នុង នាម ជា ចាស់ ទុំជាង ដែលប្រាប់លោកពិសិដ្ឋប្រើប្រាស់ ហ្វេសប៊ុក អោយបាន ត្រឹមត្រូវ ជាពិសេស បែងចែក អោយ ច្បាស់ អំពី សិទ្ធិ សេរី ភាព នៃ ការ បញ្ចេញ មតិ និង បទល្មើស មានចែងក្នុង ក្រម ព្រហ្មទណ្ឌ ។
លោកបញ្ជាក់ថា ការ ចោទប្រកាន់ លាបពណ៌ អ្នកណា ម្នាក់ មិនមែន ជាសិទ្ធិ សេរី ភាព បញ្ចេញ មតិ ទេ តែ ជាបទល្មេីស មានចែងក្នុង ក្រម ព្រហ្មទណ្ឌ ។
