តារាចម្រៀង សុខ ស្រីនាង នៅតែមិនហ៊ានចូលសិល្បៈវិញ !  

អ្នកគាំទ្រជាច្រើននៅតែចង់ឃើញតារាចម្រៀង សុខ ស្រីនាង ឡើងឆាកកាន់ក្បាលមេក្រូឡើងវិញដូចកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ សុខ ស្រីនាង នៅតែជ្រើសរើសផ្លូវស្ងប់ស្ងាត់ និងមិនហ៊ានវិលត្រឡប់មកកាន់វិស័យចាស់វិញ ។ 

ទោះបីជាតារាចម្រៀង សុខ ស្រីនាង បានបោះបង់អាជីពចម្រៀងអស់ពេលជាច្រើនឆ្នាំមកហើយក្តី ជាញឹកញាប់នាងតែងតែបង្ហោះរូបភាពស្អាតៗទៅចូលរួមកម្មវិធីនានា ដើម្បីកុំឱ្យទស្សនិកជនភ្លេចមុខ ជាក់ស្តែងថ្មីៗនេះនាងបានទៅចូលរួមមង្គលការមិត្តភក្តិ ថែមទាំងបានបង្ហោះរូបថតយ៉ាងស្រស់ស្អាត ឱ្យអ្នកគាំទ្របានឃើញទៀតផង ។ អ្នកគាំទ្រជាច្រើនៅពេលឃើញរូប សុខ ស្រីនាង បែបនេះបានសរសើរនាងមិនដាច់ពីមាត់ ។

ជួបជាមួយតារាចម្រៀង សុខ ស្រីនាង នាពេលកន្លងមក នាងធ្លាប់បាននិយាយថា នាងនៅតែស្រឡាញ់សិល្បៈ បើមានឱកាសល្អនាងនៅតែត្រឡប់មកកាន់ក្បាលមេក្រូឡើងវិញ ។ 

មកទល់ពេលនេះនៅពុំទាន់ឃើញ សុខ ស្រីនាង ឡើងឆាកកាន់ក្បាលមេក្រូឡើងវិញនៅឡើយទេ ផ្ទុយទៅវិញនាងបែរជាសោកសុខក្នុងជីវិតដ៏សាមញ្ញាជាមួយមុខរបររកស៊ីជាច្រើនរបស់ខ្លួន ។

តាមប្រភពព័ត៌មានពីមិត្តភក្តិជិតស្និទ្ធជាមួយ សុខ ស្រីនាង បានបង្ហើបប្រាប់ថា សុខ ស្រីនាង មិនរវល់សិល្បៈទៀតទេ ពីព្រោះនាងខ្លាចមិនល្បីដូចដើម ម្យ៉ាងវិញទៀតនាងមានមុខជំនួញជាច្រើននៅក្នុងដៃ ណាមួយគូស្នេហ៍របស់នាងមិនចង់ឱ្យនាងវិលត្រឡប់មកកាន់វិស័យនេះទេ ។ ទស្សនិកជនជាច្រើនកំពុងទន្ទឹងរងចាំមើល សុខ ស្រីនាង ដឹកដៃគូស្នេហ៍ចូលរោងការ ៕