ប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរលើកទី២​ តើ វ៉ាន់ នីឡា អាចនឹងជួបរឿងដូចមុន ? 

ប៉ុន្មានថ្ងៃមុនតារាចម្រៀង វ៉ាន់ នីឡា បានជួបរឿងប៉ះទង្គិចផ្លូវចិត្តម្តងទៀតហើយ ក្រោយពីមានការវាយប្រហារប្រើពាក្យសម្តីមិនសមរម្យទៅលើរូបនាង ។ ការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរលើកទី២ នេះ តើតារាចម្រៀង វ៉ាន់ នីឡា អាចនឹងជួបរឿងដូចមុនឬយ៉ាងណា ?   

Processed with Lensa with Auto Adjustments

ជាមួយនិងការព្យាបាលរបួសផ្លូវចិត្តបានយ៉ាងល្អមិនបានប៉ុន្មានឆ្នាំផង ស្រាប់តែពេលនេះនាងជួបនូវរឿងរ៉ាវមិនល្អទៀតហើយ បន្ទាប់ពីមានការវាយប្រហារនូវពាក្យសម្តីមិនសមរម្យទៅលើរូបនាង ធ្វើឱ្យនាងចេញឡាយវិដេអូ ស្រែកយំយ៉ាងកំសត់ សូម្បីតតែបងប្រុសរបស់នាងលោក សុខ ជំនោរ ក៏សម្តែងនូវការមិនពេញចិត្តនូវទង្វើរជនមួយចំនួននោះដែរ ។ 

អាចនិយាយបានថា នេះជាលើកទី២ហើយដែលតារាចម្រៀង វ៉ាន់ នីឡា បានប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសំងំព្យាបាលរបួសផ្លូវចិត្តអស់ជាច្រើនឆ្នាំ ទំរាំមានភាពក្លាហានវិលត្រឡប់មកកាន់ក្បាលមេក្រូឡើងវិញ ។ 

ទន្ទឹមនឹងឃើញ វ៉ាន់ នីឡា បង្ហាញនូវអារម្មណ៍ឈឺចាប់ លាយឡំនិងទឹកភ្នែកបែបនេះ បានធ្វើឱ្យមហាជនជាច្រើននិយាយថា តើ វ៉ាន់ នីឡា អាចនឹងវិលជួបវិប្បត្តិបញ្ហាផ្លូវចិត្តជាថ្មីម្តងទៀតឬយ៉ាងណា ? ជាក់ស្តែងកាលពីប៉ុន្មានឆ្នាំមុន នាងជួបរឿងមិនល្អរួចមកហើយ ទំរាំតែព្យាបាលរបួសជា គឺចំណាយពេលវេលារាប់ឆ្នាំ ។ 

ទោះជាយ៉ាងនេះក្តីតារាចម្រៀង វ៉ាន់ នីឡា ទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រ កុំឱ្យនាងគិតច្រើន ។ សូមឱ្យនាងរឹងមាំឡើងកុំបណ្តោយខ្លួនឱ្យមានវិប្បត្តិផ្លូវចិត្តដូចមមមុនទៀត ។ 

កន្លងមក វ៉ាន់ នីឡា ធ្លាប់បាននិយាយផងដែរថា នាងជាមនុស្សស្រីដែលឆាប់នឹងទទួលរងនូវជំងឺបាក់ទឹកចិត្ត បន្ទាប់ពីមានការវាយប្រហារទៅលើរូបនាង តែទោះជាយ៉ាងណានាងប្រឹងប្រែងធ្វើខ្លួនរឹងមាំ ដើម្បីកាន់ក្បាលមេក្រូឡើងវិញ ស្វែងរកក្តីស្រមៃរបស់ខ្លួន ៕