ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមតារាបាល់ទាត់ថៃក្នុងព្រឹត្តការណ៍អន្តរជាតិលើទី១ អបអរខួប៧៥ឆ្នាំនៃទំនាក់ទំនង ខ្មែរ-ថៃ 

ពិតជាកក្រើកជាក់ជាមិនខាន សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ ដ៏ធំមួយដែលនឹងរៀបចំឡើងនៅក្នុងអំឡុងខែ មីនា ក្រោមប្រធានបទ « កីឡាសតវត្សនៃព្រះធម៌ » ដើម្បីត្រៀមអបអរមិត្តភាព កម្ពុជា – ថៃ ខួបលើកទី ៧៥ ដោយមានការចូលរួមប្រកួតពីក្រុមបាល់ទាត់តារាកម្ពុជា និងតារាបាល់ទាត់ថៃ ។ 

ព្រឹត្តិការណ៍នេះគឺជាការប្រកួតលក្ខណៈអន្តរជាតិលើកដំបូងសម្រាប់ក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់តារាថៃ ដែលបានប៉ះគ្នានៅលើទឹកដីប្រទេស កម្ពុជា ។ 

លោក ខេម ដែលជាប្រធានក្រុមក្នុងក្រុមបាល់ទាត់តារាកម្ពុជា បានឱ្យដឹងផងដែរថា ព្រឹត្តិការណ៍បាល់ទាត់ដើម្បីអបអរមិត្តភាព កម្ពុជា – ថៃ ខួបលើកទី ៧៥ នឹងរៀបចំឡើងនៅថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០២៥វេលាម៉ោង ២ រសៀល នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមប្រធានបទ « កីឡាសតវត្សនៃព្រះធម៌ »  ។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមប្រកួតពីក្រុមកីឡាចំនួន៤ក្រុមផ្សេងគ្នា ។ ក្នុងនោះសម្រាប់ក្រុមកីឡាបាល់ទាត់តារាកម្ពុជា និង ប៉ះជាមួយក្រុមបាល់ទាត់តារាថៃ ចំណែកក្រុមបាល់ទាត់ប្រដាល់គុនខ្មែរ នឹងប៉ះគ្នាជាមួយក្រុមតារាបាល់ទាត់មួយថៃ ផងដែរ ។ 

ព្រឹត្តការណ៍អន្តរជាតិនេះបើកឱ្យបងប្អូនទស្សនិកជនចូលរួមទស្សនាដោយសេរី កុំភ្លេចចូលរួមទស្សនា ឱ្យបានច្រើនកុះករ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់កីឡាករក្នុងប្រទេស កម្ពុជា យើង ៕