មិនទាន់ចូលឆ្នាំថ្មីប្រពៃណីខ្មែរផង ស្រាប់តែតារាចម្រៀង ខាត់ សួស្តី ច្រៀង ft Vikit ក្នុង MV ចម្រៀង « តាមខាងណា ? » យ៉ាងពិរោះរណ្តំចិត្ត ធ្វើឱ្យអ្នកស្តាប់ស្លុងអារម្មណ៍និងចង់រាំលេងកម្សាន្តទៅហើយ ! ។
![](https://newekh.sgp1.cdn.digitaloceanspaces.com/karpit/2025/02/IMG_0132-1280x720.jpeg)
សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ខាងផលិតកម្ម Galaxy Navatra ក៏បានផលិត និងបញ្ចេញបទចម្រៀងប្រពៃណីជាច្រើន ដែលចូលរួមច្រៀង និងសម្តែង ពីកំពូលតារាចម្រៀងល្បីៗប្រចាំនៅទីនោះ ។ បទចម្រៀងខ្លះក៏បានផុសជូនជាកាដូដល់អ្នកគាំទ្រ បទចម្រៀងខ្លះក៏ត្រៀមនឹងចេញជាបន្តបន្ទាប់ ។
សម្រាប់តារាចម្រៀង ខាត់ សួស្តី ធ្លាប់បានចេញបទចម្រៀងច្រើនមកហើយក្នុងផលិតកម្ម Galaxy Navatra មានទាំងបទចម្រៀងមនោរសញ្ចេតនា ញាក់កន្រ្តាក់អារម្មណ៍ ឬកន្រ្តឹមរាំលេងកម្សាន្តជាដើម… ដោយឡែកនៅពាក់កណ្តាលខែ កុម្ភះ ឆ្នាំ២០២៥ នេះ កញ្ញា ខាត់ សួស្តី បានចេញបទចម្រៀងថ្មីមួយបទទៀតដែលមានចំណងជើងថា « តាមខាងណា ? » ដោយនាងបានច្រៀង ft ជាមួយលោក Vikit ជាមួយរសជាតិថ្មីបែបរដឺនម្តង ។ គ្រាន់តែបទចម្រៀងនេះចេញនៅថ្ងៃទី ១៥ ខែ កុម្ភះ នេះ យើងចាប់អារម្មណ៍ឃើញថា សន្ទុះនៃការគាំទ្រគឺខ្លាំងមិនធម្មតាទេ ទាំងអត្ថន័យនៃបទចម្រៀង ការតាក់តែងនិពន្ធទំនុកភ្លេង គឺពិតជាសក្តិសមនិងសម្លេងរបស់អ្នកទាំងពីរណាស់ ជាពិសេស វិដេអូនៃការផលិតក្នុងបទចម្រៀងនេះ គឺផលិតឡើងយ៉ាងសម្រិតសម្រាំង ត្រជាក់ភ្នែក ធ្វើឱ្យអ្នកទស្សនា កាន់តែជក់ចិត្តឌិតអារម្មណ៍ជាមួយរូបភាព ហើយចង់រាំលេងកម្សាន្តតាមចង្វាក់ភ្លេង ។
ទាំងតារាចម្រៀងកញ្ញា ខាត់ សួស្តី និងលោក Vikit បានសម្តែងនូវការរីករាយជាខ្លាំងដែលបានចាប់ដៃគូគ្នាច្រៀងនៅក្នុង MV ចម្រៀងដ៏ល្អមួយនេះ ។ អ្នកទាំងសង្ឃឹមថា ពុកម៉ែបងប្អូនទាំងអស់នឹងចូលរួមគាំទ្របទចម្រៀងប្រពៃណីខ្មែរមួយបទនេះឱ្យបានច្រើន ដើម្បីជាកម្លាំងចិត្តដល់សិល្បករក៏ដូចជាផលិតករដែលបានខំប្រឹងផលិតបទចម្រៀងនេះឡើង ។
តោះទស្សនា MV ចម្រៀង « តាមខាងណា ? » ពីតារាចម្រៀង ខាត់ សួស្តីនិងលោក Vikit ទាំងអស់គ្នា ៕
![](https://newekh.sgp1.cdn.digitaloceanspaces.com/karpit/2025/02/IMG_0133-1133x850.jpeg)
![](https://newekh.sgp1.cdn.digitaloceanspaces.com/karpit/2025/02/IMG_0131-638x850.jpeg)
![](https://newekh.sgp1.cdn.digitaloceanspaces.com/karpit/2025/02/IMG_0135-1133x850.jpeg)