ស្រីស្អាត លីវ ជីលី ឬ ជីលី ទេវី បានបង្ហាញនូវអារម្មណ៍ពិតរបស់ខ្លួននៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់១៤ កុម្ភះនេះថា នាងចង់បានផ្កាស្លាជាងផ្កា្កកុលាប បើអាចនាងចង់បានចិញ្ចៀនពេជ្រ ។

កញ្ញា លីវ ជីលី គឺជាស្រីស្អាតសំបូរស្នេហ៍ដែលមានបុរសជាច្រើនតាមស្រឡាញ់ ប៉ុន្តែនាងបានជ្រើសរើសបុរសម្នាក់ធ្វើជាដៃគូរួចហើយ គ្រាន់តែពុំទាន់ដល់ថ្ងៃដឹកដៃគ្នាចូលរោងការប៉ុណ្ណោះ ។
ទោះបីជាមានដៃគូស្នេហារួចក្តី លីវ ជីលី នៅតែប្រកាន់ភ្ជាប់ថា ខ្លួនចង់រៀបការទៅតាមប្រពៃណី ខ្មែរ ដូចជាមិត្តសិល្បករមួយចំនួនដែរ ជាពិសេសនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ នាងថែមទាំងបាននិយាយថា « កុំជ្រួលជ្រើមនិងផ្កាកុលាបប៉ុន្មានទងហ្នឹង ចាំទទួលផ្កាស្លាវិញល្អជាង » ។
បន្ទាប់ពីឃើញកញ្ញា លីវ ជីលី ពោលពាក្យដូច្នេះបានធ្វើឱ្យអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រជាច្រើនគិតថា កញ្ញា លីវ ជីលី ត្រៀមនឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខ ។
ចំពោះរឿងនេះ កញ្ញា លីវ ជីលី មិនបានឆ្លើយតបអ្វីច្រើនទេ នាងគ្រាន់តែនិយាយយ៉ាងខ្លីថា រងចាំមើលមួយរយៈពេលទៀតសិន រឿងរៀបការនាងត្រូវតែការ មិនអាចអាក់ខានបានឡើយ បើអាចក្នុងថ្ងៃពិសេសនេះ គឺនាងទទួលបានកាដូចិញ្ចៀនពេជ្រ …(សើច)។
គួរបញ្ជាក់ផងដែរថា តាំងពី លីវ ជីលី ប្រកាសមានដៃគូមក នាងហាក់បាត់មុខឈឹងពីពិភពសិល្បៈ មិនថាកម្មវិធីដើរម៉ូដ ឬសម្តែង ភាគច្រើននាងលេចមុខតែក្នុងការថតផ្សព្វផ្សាយផលិតផល និងថតស្ពតប៉ុណ្ណោះ ។ ទោះជាយ៉ាងណា លីវ ជីលី ថា នាងនៅតែស្រឡាញ់សិល្បៈ ហើយត្រៀមនឹងបង្ហាញស្នាដៃថ្មីជាច្រើនក្នុងពេលឆាប់ៗ ៕




