ចូលវ័យ២៩ឆ្នាំតារាចម្រៀង នាយ ចឺម ប្រកាសលែងចង់រៀបការ បន្ទាប់ពីបែកបាក់គ្នាជាមួយគូស្នេហ៍ដែលសុទ្ធតែជាស្រីស្អាតអស់ជាច្រើននាក់ ។

នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងដែរថា នាយ ចឺម ជាបុរសសំណាង និងសំបូរស្នេហ៍ ពីព្រោះសង្សាររបស់លោកសុទ្ធតែជាស្រីស្អាត និងមានកេរ្តិ័ឈ្មោះល្បីល្បាញនៅក្នុងពិភពសិល្បៈ រហូតមានមហាជនហៅលោកថា ជាព្រាននារីផងដែរ ប៉ុន្តែមកទល់ពេលនេះលោកនៅពុំទាន់ដឹកដៃនារីណាម្នាក់ចូលរោងការសមតាមបំណងនៅឡើយទេ ។
ជួបជាមួយនាយ ចឺម កាលពីពេលថ្មីៗនេះលោកបានបញ្ជាក់ប្រាប់ថា លោកមិនមែនជាព្រាននារីដូចជាពាក្យដែលគេនិយាយទេ លោកក៏មានចិត្តស្មោះដែរ តែធ្វើម៉េចបើមិនអាចស្រឡាញ់គ្នាបាន មានតែបែកគ្នាប៉ុណ្ណោះជាជំរើសល្អបំផុត ។
នាយ ចឺម បានបន្តទៀតថា ពេលនេះលោកលែងចង់រៀបការហើយ អ្វីដែលសំខាន់សម្រាប់លោកនៅក្នុងពេលនេះគឺប្រឹងរកលុយចិញ្ចឹមគ្រួសារ និងធ្វើឱ្យខ្លួនរស់នៅស្រួលគឺលោកសប្បាយចិត្ត ចំណែកដៃគូមានពេលណាគឺយកពេលហ្នឹង ព្រោះមិនចង់ខូចចិត្តទៀត ។
ថ្វីដ្បិតតែបង្ហាញពីបំណងមិនចង់រៀបការ ប៉ុន្តែនាយ ចឺម បានសារភាពថា ពេលនេះខ្លួនសន្សំលុយបានច្រើនគួរសម មិនថាផ្ទះសំបែង រថយន្ត ដីធ្លី ទ្រព្យសម្បត្តិ ។
សម្រាប់ឆ្នាំ២០២៥នេះ នាយ ចឺម ត្រៀមនឹងបង្ហាញស្នាដៃថ្មីៗជាច្រើនដើម្បីជាកាដូសម្រាប់អ្នកគាំទ្រខ្លួន ប៉ុន្តែពេលនេះលោកសុំលាក់ទុកសិន ៕


