ភរិយាតារាចម្រៀង ជា សុជាតិ ឆ្លើយតបយ៉ាងឆ្ងាញ់ដៃទៅកាន់អ្នករិះគន់មួយចំនួនពីសម្រស់ខ្លួនពេលសម្រាលកូន ! 

ទើបតែសម្រាលកូនបានប៉ុន្មានថ្ងៃ ភរិយាតារាចម្រៀង រ៉េប ជា សុជាតិ បានផ្ទុះប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីមានអ្នករិះគន់ពីសម្រស់ខ្លួនក្នុងអំឡុងពេលសម្រាលកូន ដោយអ្នកនាង រឹម លក្ស្មី បានតបយ៉ាងឆ្ងាញ់ដៃ និងធ្វើឱ្យអ្នករិះគន់ចុះចាប់បំផុត និងបានផ្តាំអ្នកម្តាយគ្រប់រូបនៅលើពិភពលោកនេះ ថា “អ្នកគឺជាមនុស្សស្រីពូកែ អស្ចារ្យ និងមហិមាបំផុត អរគុណសម្រាប់ការលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗ ” ។

កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀងរ៉េប បានបង្ហោះរូបភាពយ៉ាងសប្បាយរីករាយជាមួយភរិយាដែលទើបនិងសម្រាលកូនដំបូងរបស់ខ្លួន ។ ជាមួយនិងភាពរីករាយនោះស្រាប់តែមានអ្នកគាំទ្រមួយចំនួនបានចូលខមមិននិងរិះគន់នូវពាក្យសម្តីមិនសមរម្យទាក់ទងនិងសម្រស់ភរិយាខ្លួនថាមិនស្អាត រហូតធ្វើឱ្យលោកមិនសប្បាយចិត្តឡើយ ។ 

ដោយឡែកនៅថ្ងៃទី១២ ខែ កុម្ភះ ឆ្នាំ២០២៥ នេះ ស្រាប់តែនៅលើហ្វេសប៊ុករបស់អ្នកនាង រឹម លក្ស្មី ដែលត្រូវជាភរិយាលោក ជា សុជាតិ បានបង្ហោះសារដ៏វែងអន្លាយ ធ្វើឱ្យអ្នកដែលប្រើពាក្យមិនសមរម្យចុះឈាមមិនស្ទើរឡើយ ។ 

ក្នុងសាររបស់អ្នកនាង រឹម លក្ស្មី បានរៀបរាប់ថា «  មិនអីទេមាត់ជារបស់អ្នក អ្នកអាចនិយាយអីក៏បាន មើលងាយរូបសម្រស់ខ្ញុំយ៉ាងណាក៏បាន ខ្ញុំអត់ប្រកាន់ទេ ព្រោះសម្តីរបស់អ្នកគ្មានតម្លៃក្នុងចិត្តខ្ញុំទេ។ ខ្ញុំបែជាមានអារម្មណ៍ថាខ្លួនឯងមានសំណាងខ្លាំងដែលបានបុរសដែលមិនមានចរឹកដូចជាអ្នកមកធ្វើជាស្វាមីទៅវិញ ព្រោះថា៖ ដាំបាយ ធ្វើម្ហូប លាងចាន បោកខោអាវ ការងារប្រពន្ធគាត់ធ្វើទាំងអស់ មិនអោយប្រពន្ធហត់ទេ ការងារប៉ាក្មេងម៉ាក់ក្មេងក៏គាត់ជួយគ្រប់យ៉ាងមិនដែលប្រកាន់ខ្លួនទេ ។ ហត់យ៉ាងណាមិនដែលរអ៊ូទេធ្វើបានគ្រប់យ៉ាង។ ប្តីខ្ញុំល្អណាស់ គាត់និយាយប្រាប់ថាស្រឡាញ់ខ្ញុំរាល់ថ្ងៃ សសើរប្រពន្ធស្អាត ប្រពន្ធខ្ជូតរាល់ថ្ងៃ មិនថាសម្រស់ប្រពន្ធប្រែប្រួលប៉ុណ្ណា ពេលទម្ងន់គាត់មើលថែខ្ញុំដូចព្រះនាងចឹង មិនចង់អោយប្រពន្ធទៅធ្វើការទេ ប្រាប់ប្រពន្ធថាឈប់ធ្វើការទៅចាំបងចិញ្ចឹម មិនចង់អោយខ្ញុំធ្វើអីទេអោយសម្រាកអោយច្រើន សុខចិត្តហត់ម្នាក់ឯង ប្រពន្ធចង់ទៅណាក៏ជូនទៅដែរ មិនថាខ្លួនឯងធ្វើការហត់ អស់កម្លាំងប៉ុណ្ណា លឺប្រពន្ធមិនស្រួលខ្លួនវិញគឺនៅមិនសុខទេភ័យធ្វើអីមិនត្រូវទេ។ដល់ពេលសម្រាលហើយ យប់ឡើងគេងបានតែ១ម៉ោង មើលកូនដាច់យប់ម្នាក់ឯងរាល់ថ្ងៃក៏មិនដាស់ប្រពន្ធដែរ សុខចិត្តអោយប្រពន្ធគេង អោយប្រពន្ធសម្រាកអោយច្រើនអត់អោយប្រពន្ធហត់ទេ ។ ពេលទម្ងន់ខ្ញុំឡើង 23គីឡូ ញុមនិយាយជាមួយគាត់ថាបងអូនធាត់ណាស់ អ្វីដែលគាត់តបមកវិញគឺអត់ទេប្រពន្ធបងស្អាតណាស់ ប្រពន្ធបងខ្ជូតណាស់ ទោះអូនប៉ុន្មានគីឡូក៏បងនៅតែស្រឡាញ់អូនដែរ អូនស្ថិតនៅលេខរៀងទី១ក្នុងចិត្តបងជានិច្ច ។

អ្នកមើលងាយខ្ញុំចុះ ខ្ញុំមិនប្រកាន់ទេព្រោះការលះបង់របស់ខ្ញុំមិនមែនសម្រាប់អ្នកទេ គឺសម្រាប់កូន ប្តីនិងក្រុមគ្រួសាររបស់ខ្ញុំ។ 9ខែ10ថ្ងៃនេះ បានបង្រៀនខ្ញុំច្រើនណាស់។ ចាញ់កូន ក្អួតចង្អោរ ពិបាកគេង ពិបាកដើរ ពិបាកឈរ ពិបាកអង្គុយ គិតច្រើន រូបរាងប្រែប្រួល សម្រស់ធ្លាក់ពី100ដល់0 អាចមានជម្ងឺទាំងផ្លូវកាយនិងផ្លូវចិត្តបន្សល់ទុកក្រោយពេលទង្ងន់ ។ ការឈឺពោះសម្រាលជាអ្វីដែលមនុស្សប្រុសគ្មានថ្ងៃយល់ ។ កើតជាមនុស្សស្រីគ្មានពាក្យថាងាយស្រួលទេ ឈ្មោះជាម្តាយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីពាក្យមួយឃ្លាគឺ កូនមានសុខភាពល្អ។ ប្តីខ្ញុំនិយាយថាបងអាណិតអូនណាស់បើបងជាអូនវិញមិនដឹងថាបងទ្រាំបានរឺអត់ទេ អូនពូកែអូនអស្ចារ្យណាស់ ។

ជាចុងក្រោយមានពាក្យមួយឃ្លាផ្ញើទៅកាន់អ្នកម្តាយគ្រប់រូបនៅលើពិភពលោកនេះ “អ្នកគឺជាមនុស្សស្រីពូកែ អស្ចារ្យ និងមហិមាបំផុត អរគុណសម្រាប់ការលះបង់គ្រប់បែបយ៉ាងដើម្បីកូនៗ” ។

តារាចម្រៀង  ជា សុជាតិ ពិតជារំភើបចិត្តខ្លាំងណាស់នៅពេលដែលឃើញភរិយារបស់ខ្លួនរៀបរាប់បែបនេះ ។ លោកថា លោកមិនខ្វល់ពីសម្តី ឬអ្នករិះគន់មួយចំនួនឡើយ សំខាន់គឺក្រុមគ្រួសាររបស់លោកមានក្តីសុខ ៕