តស់ ! ដល់ពេលសប្បាយទៀតហើយ ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស បានមកដល់ស្រុកជើងព្រៃ ខេត្តកំពង់ចាម ២ថ្ងៃជាប់គ្នា នាចុងសប្តាហ៍នេះ ប្រជុំដោយកំពូលតារាល្បីៗ

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ស្រុកជើងព្រៃខេត្តកំពង់ចាម ហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ខេម, លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក Tempo Tris, លោក សុវត្ថិ សិរីវុឌ្ឍ, កញ្ញា L-D-A, លោក លុំ សុក្រិត, កញ្ញា ធីតា ដាវីកា, លោក Vin Trapz កញ្ញា NANA ,លោក DORA-SAKDAនិងកំពូលតារាចម្រៀង លោក ឧកញ៉ា ខេមរៈ សិរីមន្ត។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី08-09 ខែកុម្ភៈ ឆ្នាំ2025 នេះ ដែលមានទីតាំងភូមិប៉ាណាឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចាប់ពីម៉ោង 7យប់ ដល់ម៉ោង11យប់។  

នៅបរិវេណការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្តសប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕

ដល់វេនពុកម៉ែបងប្អូនអ្នកជើងព្រៃសប្បាយជាមួយ DAZZ TOUR CONCERT ហើយ🥰 🗓ថ្ងៃទី08-09 ខែកុម្ភៈ ឆ្នាំ2025 ចាប់ពីម៉ោង…

Posted by Galaxy Navatra on Saturday, February 1, 2025