តារាចម្រៀង គូម៉ា « ខ្ញុំមានប្រពន្ធកូនហើយ តើនៅបន្តគាំទ្រនិងស្រឡាញ់ខ្ញុំទៀតទេ ? 

ថ្មីៗនេះតារាចម្រៀង គូម៉ា បានចោលជាសំណួរទៅកាន់អ្នកគាំទ្ររបស់ខ្លួនទាំងអារម្មណ៍មិនសប្បាយចិត្តថា ខ្ញុំមានប្រពន្ធកូនហើយ តើនៅបន្តគាំទ្រនិងស្រឡាញ់ខ្ញុំទៀតទេ ?

តារាចម្រៀងមនោរសញ្ចេតនា ស្រគត់ស្រគុំមិនសូវនិយាយច្រើនលោក គូម៉ា ចោលជាសំណួរបែបនេះបន្ទាប់ពីមានអ្នកគាំទ្រក៏ដូចជាមិត្តភក្តិជាច្រើននិយាយចំអែចំអន់ទៅកាន់លោក បន្ទាប់ពីភរិយាលោកសម្រាលបានកូនប្រុសម្នាក់កាលពីពេលថ្មីៗ ។ 

លោក គូម៉ា បាននិយាយថា « សំនួរមួយនេះសុំសួរជាពិសេសទៅកាន់ហ្វេនៗនឹងអ្នកគាំទ្ររូបខ្ញុំរហូតមក តើអ្នកនៅតែបន្តស្រលាញ់គាំទ្រខ្ញុំបន្តទៀតទេក្នុងអាជីពសិល្បៈរបស់ខ្ញុំ នៅពេលដែលខ្ញុំមានប្រពន្ធមានកូន ? ព្រោះគេតែងតែនិយាយថានៅពេលដែលដែលអ្នកសិល្បៈមានគ្រួសារមានកូននោះនិងធ្លាក់ប្រជាប្រិយភាព តើពិតមែនរឺទេហ្វេនៗ ? » ។ 

ជាមួយនិងការចោលជាសំណួរនេះ តារាចម្រៀងលោក គូម៉ា បានឆ្លើយតបដោយក្លាហានថា « សម្រាប់ខ្ញុំគឺចង់បង្ហាញប្រាប់អ្នកគាំទ្រខ្ញុំថា នេះគឺជាគ្រួសាររបស់ខ្ញុំ ហើយអរគុណខ្លាំងបំផុតសម្រាប់អ្នកគាំទ្រខ្ញុំដែលគាំទ្រខ្ញុំរហូតមកដល់ខ្ញុំមានថ្ងៃនេះ  » ។

លោក គូម៉ា មិនខ្លាចក្នុងការបាត់បង់ប្រជាប្រិយភាពនោះទេ បន្ទាប់ពីរៀបការមានគ្រួសារ ផ្ទុយទៅវិញលោកកាន់តែទទួលបានការងារច្រើនជាងមុនទាំងការងារថតបទចម្រៀងក៏ដូចជាចេញសម្តែងតាមការប្រគំតន្រ្តីតាមបណ្តាខេត្តក្រុងនានា …។ 

បច្ចុប្បន្នលោក គូម៉ា គឺជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ភាគច្រើនបទចម្រៀងរបស់លោកធ្វើឡើងដោយខ្លួនឯង ជាបទចម្រៀងបែបមនោរសញ្ចេតខូចចិត្ត ។ គូម៉ា ធ្លាប់បានប្រាប់ថា លោកមិនចូលចិត្តច្រៀងចម្រៀងបទញាក់កន្រ្តាក់អារម្មណ៍ទេ ពីព្រោះអ្វីទាំងអស់នោះមិនមែនជាលោក ប៉ុន្តែទៅថ្ងៃមុខលោកនឹងសាកល្បងផ្លាស់ប្តូររសជាតិថ្មីដើម្បីតម្រូវចិត្តអ្នកគាំទ្របានម្តង ៕