បែកគ្នាឬយ៉ាងណាតារាសិចស៊ី អៀ ម៉េងលិ លុបរូបគូស្នេហ៍ចេញពីហ្វេសប៊ុកអស់គ្មានសល់ ? 

ទើបតែផ្អែមល្ហែមនិងគ្នានៅទឹកដីអឺរ៉ុបនៅដើមឆ្នាំមិនបានប៉ុន្មានផង ស្រាប់តែនៅសុខៗ តារាសិចស៊ី អៀ ម៉េងលិ បានលុបរូបគូស្នេហ៍ចេញពីហ្វេសប៊ុករបស់ខ្លួនអស់ ធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់គ្រប់ៗគ្នា ។ 

ក្នុងអំឡុងពេលចេញទៅដើរកម្សាន្តនៅទឹកដីអឺរ៉ុប តារាសិចស៊ី អៀ ម៉េងលិ ធ្លាប់បាននិយាយថា នាងនឹងរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួននៅពេលត្រឡប់មកវិញ ។ បន្ទាប់ពីទទួលបានដំណឹងនេះអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងគ្រប់ៗគ្នា ។ 

អ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺក្រោយពីត្រឡប់មកពីផ្អែមស្នេហ៍នៅក្រៅប្រទេសមិនបានប៉ុន្មានផង ស្រាប់តែមានព័ត៌មានថា អៀ ម៉េងលិ និងគូស្នេហ៍សម្រេចចិត្តបែកផ្លូវគ្នា ហើយនៅលើ ហ្វេសប៊ុក របស់នាង ក៏បានលុបរូបគូស្នេហ៍ចេញអស់ ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ។ 

តារាសិចស៊ី អៀ ម៉េងលិ មិនបានបកស្រាយអ្វីច្រើននោះទេ នាងបានត្រឹមតែនិយាយថា « រស់នៅក្នុងភាពជាខ្លួនឯង ស្រឡាញ់អ្វី ចូលចិត្តអ្វីក៏ធ្វើទៅ មានអីខុស កុំឱ្យតែទៅបំផ្លាញគេទៅបានហើយ » ។ 

នេះមិនមែនជាលើកទី១នោះទេដែលតារាសិចស៊ី អៀ ម៉េងលិ និងគូស្នេហ៍បានឈ្លោះប្រកែកនិងសុំបែកផ្លូវគ្នា តែដោយសារតែក្តីស្រឡាញ់អ្នកទាំងពីរព្យាយាមផ្សះផ្សាចំណងស្នេហ៍នោះឡើងវិញ ។ ដោយឡែកសម្រាប់លើកនេះមើលទៅ អៀ ម៉េងលិ មិនលេងសើចដូចមុនទេ ដូច្នេះហើយទើបនាង សម្រេចចិត្ត លុបរូបគូស្នេហ៍ផ្អែមល្ហែមទាំងអស់ចោល ដោយគ្មានការស្តាយ​ស្រណោះ ៕