លោកជំទាវ ភឿង សកុណា៖ ​ការសម្តែងល្ខោនបា​មោជ្ជទ័យរឿង « កូលាបប៉ៃ​លិន » មានគោល​ដៅធំពីរ

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមជាធិបតីក្នុងការសម្តែងផ្ទាំងទស្សនីយ៍ភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » កាលពីថ្ងៃទី ២៣​ខែ មករា ឆ្នាំ២០២៥កន្លងមកនេះ ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានវាយតម្លៃខ្ពស់ចំពោះការសម្តែងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » ។ លោកជំទាវថែមទាំងមានប្រសាសន៍ថា ការតម្លើងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង « កុលាបប៉ៃលិន » គោលដៅធំពីរ ។ ទីមួយគឺ អក្សរសាស្រ្តខ្មែរផង និងវប្បធម៌សិល្បៈផង និងទី២ដើម្បិឱ្យយុវវជនជំនាន់ក្រោយបានជ្រួតជ្រៀបពីស្នាដៃបុព្វបុរសខ្មែរដែលបានផ្តល់ទុកឱ្យយើងនាពេលកន្លងមក ។

គួររំលឹកផងដែរថា ល្ខោនបាមោជ្ជទ័យបានបាត់បង់អស់ពេលជាង២០ ឆ្នាំហើយ ទើបតែបានមានមុខមាត់ថ្មីឡើងវិញនៅក្នុងឆ្នាំ២០២៥នេះ ដោយមានការសម្តែងពីសិល្បករជិត៨០ចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៦ ខែមករា  នៅសាលសន្នីសិទ្ធចតុមុខ ។ នៅក្នុងថ្ងៃសម្តែងដំបូងកាលពីថ្ងៃទី ២៣ខែ មករា ឆ្នាំ២០២៥ កន្លងមកនេះ សន្ទុះនៃការគាំទ្រល្ខោននេះខ្លាំងមិនធម្មតាទេ ហើយសំបុត្រត្រូវបានលក់អស់ ។ ក្រៅពីការសម្តែងក៏មានការតាំងពិព័រណ៌ផលិតផលខ្មែរជាច្រើនផងដែរ ។ កុំភ្លេចចូលរួមទស្សនាល្ខោនបាមោជ្ជទ័យឱ្យបានច្រើនដើម្បីជួយលើកស្ទួយវិស័យល្ខោនខ្មែរឱ្យកាន់តែរីកចម្រើនតទៅមុខ ៕