ផាន់ ផាត់ណា រៀបរាប់ទាំងទឹកភ្នែកក្រោយក្លាយជា Single Mom ជាងមួយឆ្នាំ ! 

រៀបរាប់ទាំងទឹកភ្នែក តារាសម្តែង ផាន់ ផាត់ណា ថាពេលនេះនាងក្លាយទៅជា Single Mom ហើយ ភាពឈឺចាប់នៅតែដកជាប់ក្នុងអារម្មណ៍ខ្លួន ។ 

ផាន់ ផាត់ណា ជាតារាសម្តែងស្រីមួយរូបដែលមានទេពកោសល្យសម្តែងល្អ ពេលដែលចាប់ផ្តើមមានគ្រួសារ និងមានកូនប្រុសម្នាក់ជាចំណងដៃ នាងចាប់ផ្តើមផ្តាច់ខ្លួនឆ្ងាយពីសិល្បៈ យូរៗម្តងទើបនាងទទួលការសម្តែង ដោយសារស្វាមីនាងជាបុរសប្រចណ្ឌច្រើន ។ 

អ្វីដែលនឹកស្មានមិនដល់នោះ ជួបជាមួយ ផាន់ ផាត់ណា កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ជាថ្មីម្តងទៀតថា ជីវិតស្នេហារបស់នាងបានឈានដល់ផ្លូវបំបែកហើយ នាងនិងគ្រួសារបានបែកផ្លូវគ្នាជាងមួយឆ្នាំ បច្ចុប្បន្ននាងមានឈ្មោះថាជា Single Mom ។

បន្ទាប់ពីក្លាយទៅជា Single Mom ផាន់ ផាត់ណា ចាប់ផ្តើមត្រឡប់មកកាន់វិថីសិល្បៈវិញ និងបន្តធ្វើវិដេអូប្លែកៗ នៅតាមហ្វេសប៊ុក យូធូប និង Tiktok ជាពិសេសការងារដែលទាក់ទងទៅនឹងធម្មតជាតិ ឬ តំបន់ទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ។ 

ចំពោះរឿងយកដៃគូថ្មី ផាន់ ផាត់ណា នៅពុំទាន់គិតគូនៅឡើយទេ ដោយសារស្នាមរបួសចាស់នៅពុំទាន់ជាសះស្បើយ ។ តែទោះជាយ៉ាងណា ផាន់ ផាត់ណា នៅតែមានកម្លាំងចិត្តតស៊ូក្នុងជីវិត ដោយសារកូនប្រុសបណ្តូលចិត្តដែលមានវ័យ ៥ ឆ្នាំ ៕