តារា​សម្តែង លឹម ជាឡាយ មាន​បញ្ហា​អ្វី​បាន​ស្រក​គីឡូខ្លាំង​ដល់ថ្នាក់​មិត្តភក្តិ​ចាំ​សឹង​មិនបាន ?

តារាសម្តែងរូបសង្ហា លឹម ជាឡាយ បានវិលមកជួបទស្សនិកជនឡើងវិញហើយ បន្ទាប់ពីបាត់មុខពីឆាកសម្តែងអស់ពេលរាប់ឆ្នាំ ជាពិសេសការវិលត្រឡប់របស់លោកលើកនេះបានធ្វើឱ្យមិត្តសិល្បៈជាច្រើនមានការភ្ញាក់ផ្អើល ក្រោយឃើញរូបរាងលោកស្រក់គីឡូខ្លាំង មុខមាត់ឃើញតែឆ្អឹង រហូតមានអ្នកខ្លះនិយាយថា លោក មានជំងឺជាប់កាយ ។

តារាសម្តែង លឹម ជាឡាយ បានស្រកគីឡូរហូតដល់ទៅជិត ១០ គីឡូ លោកបានទទួលស្គាល់ថា ខ្លួនពិតជាស្រកគីឡូខ្លាំងមែន ដូច្នេះហើយទើបគ្រប់គ្នាមើលមកលោកមិនស្គាល់ ។ ថ្វីដ្បិតតែលោកស្រកគីឡូច្រើនបែបនេះក្តី តែមិនមែនបានន័យថា លោកមានជំងឺអ្វីធ្ងន់ធ្ងរនោះទេ មូលហេតុដែលលោកស្រកគីឡូនេះគឺដោយសារតែប៉ុន្មានខែចុងក្រោយនេះ លោកបានខំប្រឹងសម្រកគីឡូ ដោយការហាត់ប្រាណ និងតបអាហារ យករាងសិចផេក ដើម្បីថតរឿងខ្នាតធំថ្មីមួយ ។

បន្ទាប់ពីសម្រកគីឡូបានរាងស្អាតដូចអ្វីដែលខ្លួនចង់បានហើយ តារាសម្តែង លឹម ជាឡាយ បែរជាមិនសប្បាយចិត្តទៅវិញ ដោយសារតែលោកស្រកគីឡូខ្លាំងពេក ដល់ថ្នាក់មិត្តភក្តិមើលលែងស្គាល់ ហើយអ្នកខ្លះទៀតគិតថាលោកឈឺ និង មានជំងឺជាប់ប្រាណ ចុងក្រោយ លឹម ជាឡាយ សម្រេចចិត្តឈប់តមអាហារ និងធ្វើឱ្យខ្លួនឡើងគីឡូមកវិញ ។ លោក លឹម ជាឡាយ បានលះបង់ខ្លាំងបែបនេះ គឺដោយសារតែអ្នកដឹកនាំបានឱ្យតម្លៃខ្លួនលោកខ្ពស់ជាងមុនទ្វេរដង ក្នុងការថតភាពយន្តខ្នាតធំមួយនេះ ដូច្នេះហើយទើបលោកខំប្រឹងរហូតដល់សល់តែឆ្អឹងដណ្តប់ខ្លួន ៕