តោះ​មក​ស្តាប់​បទ​ថ្មី​របស់​Young Spider « កុំឈ្លើយ » ទើប​តែ​ចេញ​ក្តៅៗពិ​តជា​ទាក់ចិត្តអ្នកគាំ​ទ្រ​ខ្លាំង !

ថ្មីៗនេះផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងនាពេលប៉ុន្មានម៉ោងមុននេះ ផលិតកម្ម Galaxy Navatra ទើបតែបញ្ចេញបទចម្រៀងថ្មីមួយទៀតដែលមានចំណងជើងថា« កុំឈ្លើយ » របស់​តារា​ចម្រៀងរ៉េប Young Spider ។ ត្រឹមតែប៉ុន្មានម៉ោងសោះ សន្ទុះនៃការគាំទ្រក្នុងបទចម្រៀងថ្មីនេះ គឺខ្លាំងមិនធម្មតាទេ ។

បទចម្រៀងថ្មីដែលមានចំណងជើងថា « កុំឈ្លើយ » គឺជាស្នាដៃថ្មីមួយទៀតរបស់តារាចម្រៀងរ៉េប Young Spider ដែល​និ​ពន្ធ និងទំនុកច្រៀងដោយ GB & Young Spider និងនិពន្ធបទភ្លេងដោយ Raksa  ទាំងអត្ថន័យ និងបទ​ភ្លេង​សុទ្ធតែ​គួរឱ្យចាប់អារម្មណ៍ និង ទាក់ចិត្តគាំទ្រខ្លាំងរហូតមានការសរសើរច្រើន បន្ទាប់ពីបទចម្រៀងមួយបទ​នេះចេញ​ជាផ្លូ​វ​នៅលើ ផេក និង យូធូបផ្លូវការរបស់ផលិតកម្ម Galaxy Navatra ។

ប្រសិនបើចង់ដឹងច្បាស់ថា តើបទចម្រៀង « កុំឈ្លើយ » របស់ Young Spider មានអត្ថន័យ និងពិរោះយ៉ាងណា តោះចូលរួមស្តាប់កម្សាន្តទាំងអស់គ្នា ៕