ទោះមហាជនមិនពេញចិត្ត ដេត ស្រីនាថ នៅតែបន្តចង់ឡើងឆាកបវរកញ្ញាជាលើកទី៣ ក្នុងឆ្នាំ២០២៥ !

មកទល់ពេលនេះមហាជននៅតែមិនទាន់សប្បាយចិត្តនូវទង្វើររបស់ ដេត ស្រីនាថ ដែលបានធ្វើពហិការមិនចូលរួមប្រកួត Miss Planet International 2024 នាពេលកន្លងមក ដោយឡែកចូលឆ្នាំ២០២៥ភ្លាមកញ្ញា ដេត ស្រីនាថ បានលើដៃសុំឱកាសពីមហាជនក្នុងការឡើងឆាកបវរកញ្ញាជាលើកទី៣ ដើម្បីបំពេញក្តីស្រមៃខ្លួន ។ 

កញ្ញា ដេត ស្រីនាថ បានទទួលស្គាល់ថា មហាជននៅតែមិនទាន់រំងាប់ចិត្ត ឬសប្បាយចិត្តនូវរឿងដែលនាងបានធ្វើនាពេលកន្លងមកទេ តែទោះជាយ៉ាងណានាងមិនបោះបង់ក្តីស្រមៃដែលចង់បង្ហាញមុខនៅលើឆាកបវរកញ្ញាដើម្បីដណ្តើមមកុដជាថ្មីឡើយ ផ្ទុយទៅវិញនៅក្នុងឆ្នាំ ២០២៥ នេះនាងនឹងវិលត្រឡប់មកឆាកបវរកញ្ញាជាថ្មីម្តងទៀត ។

កញ្ញា ដេត ស្រីនាថ សុំចិត្តមហាជន និងអ្នកគាំទ្រ សូមទុកឱកាសដល់រូបនាងផង នាងនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss ណាមួយ ។ 

គួរបញ្ជាក់ផងដែរថា កញ្ញា ដេត ស្រីនាថ ធ្លាប់បានបោះបង់មកុដធំចំនួន២លើកមកហើយ ជាពិសេសការបោះបង់មកុដ Miss Planet Cambodia 2024 ធ្វើឱ្យនាងកាន់តែធ្លាក់ប្រជាប្រិយភាព ស្ទើរតែងើបមុខមិនរួច ។ ដេត ស្រីនាថ មិនបានអស់សង្ឃឹមក្នុងការវិលត្រឡប់មកកាន់ឆាកនេះជាលើកទី៣ឡើយ នាងថែមទាំំងបានប្តេជ្ញាចិត្ត ជំនះ និងឡើងឆាកជាថ្មីនៅក្នុងវិស័យបវរកញ្ញា មិនថាទទួលបានការគាំទ្រកម្រិតណាទេ នាងនៅតែប្រឹងប្រែងដើម្បីបំពេញក្តីស្រមៃខ្លួន ។ ទោះជាយ៉ាងណាមានអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្ត ដល់កញ្ញា ដេត ស្រីនាថ ក្នុងការវិលត្រឡប់មកសារជាថ្មី