ជិតមួយឆ្នាំហើយដែលតារាសម្តែង ប្រុស ខួច បានទៅវះកាត់កែសម្ជស្សមុខមាត់ថ្មី ដោយពេលនេះមុខមាត់របស់លោកបានផ្លាស់ប្តូរស្ទើរតែមួយរយភាគរយ មើលទៅពិតជាស្រស់ស្អាតខ្លាំងមិនចាញ់តារាបរទេសនោះឡើយ។ ប៉ុន្តែមកទល់ពេលនេះ លោកនៅតែមិនទាន់ពេញចិត្តនូវអ្វីដែលខ្លួនទទួលបាន ហើយថែមទាំងមានបំណង គ្រោងជួបគ្រូពេទ្យកែសម្ផស្សនៅក្រៅប្រទេសជាថ្មីបន្តទៀត ដើម្បីកែសម្ជស្សខ្លួនឱ្យកាន់តែស្រស់ស្អាតឡើង ។
ក្នុងចន្លោះពេលដែលតារាសម្តែង ប្រុស ខូច សម្រេចចិត្តចេញទៅកែសម្ជស្សនៅប្រទេសជិតខាងមុខ លោកបានផ្អាកការងារសិល្បៈចោលទាំងស្រុង ហើយដេកចាយលុយចាស់ដែលធ្លាប់រកបាននាពេលកន្លងមក ។ ប្រុស ខួច ធ្លាប់បានទទួលស្គាល់ថា ការចំណាយលើការវះកាត់កែសម្ជស្សមុខមាត់ថ្មីរបស់ខ្លួនឱ្យដូចជាតារាបរទេសនោះ គឺត្រូវចំណាយអស់ប្រាក់ខ្ទង់ម៉ឺនដុល្លារឯណោះ តែលោកមិនស្តាយលុយទាំងនោះទេ ដោយសារលោកចង់បានមុខមាត់ថ្មីដែលស្អាតហើយប្លែក រឿងលុយកាក់អាចរកប្រាក់ពេលក្រោយទៀត បន្ទាប់ពីលោកមានមុខមាត់កាន់តែស្អាត ។
ថ្បីដ្បិតតែពេលនេះមុខមាត់ថ្មីរបស់ ប្រុស ខូច បានជាសះស្បើយនិងស្រស់ស្អាតក៏ពិតមែន តែប្រុស ខូច នៅតែមិនទាន់ពេញចិត្តនូវអ្វីដែលខ្លួនទទួលបាននោះទេផ្ទុយទៅវិញលោកមានគម្រោងនឹងឡើងទៅក្រៅប្រទេសជាបន្តទៀតដើម្បីឱ្យគ្រូពេទ្យពិនិត្យមើល ដើម្បីកែត្រង់ចំណុចដែលខ្លួនចង់បាន ។
ទស្សនិកជនភាគច្រើនសុទ្ធតែនិយាយថា មុខមាត់ពីធម្មជាតិរបស់តារាសម្តែង ប្រុស ខួច ស្រស់ស្អាតជាងមុខមាត់វះកាត់ តែសម្រាប់លោក ខួច វិញ មិនគិតដូច្នេះទេ ហេតុដូច្នេះហើយទើបលោកខំប្រឹងរកលុយឱ្យបានច្រើន ដើម្បីទុកកែសម្ជស្សជាថ្មីម្តងទៀត ដោយសារសង្ឃឹមថា លើកទី ២ នេះខ្លួននឹងទទួលបាននូវអ្វីដែលខ្លួនចង់បាន ។ រងចាំមើលទាំងអស់គ្នាថា តើមុខមាត់ថ្មីរបស់តារាសម្តែង ប្រុស ខួច នឹងផ្លាស់ប្តូរទៅជាបែបណាទៀត ៕