តារាចម្រៀងរ៉េបលោក វណ្ណថាន បានចេញមុខបកស្រាយចម្ងល់មហាជនហើយ បន្ទាប់ពីសំងំ មិនតបតអស់ពេលរាប់សប្តាហ៍ បន្ទាប់ពីមានរឿងរ៉ាវជាមួយក្មេងស្រីម្នាក់ឈ្មោះ កុល ធីតា ដែលបានចោលប្រកាន់ថាលោកចាប់រំលោភ ណនិងបានចម្លងជំងឺដ៏កាចសាហាវទៅលើរូបនាង ។
នៅក្នុងលិខិតបំភ្លឺនោះតារាចម្រៀង វណ្ណថាន បានប្រើផ្លូវច្បាប់ដើម្បីដោះស្រាយ ជាពិសេសលោកបានទៅពិនិត្យសុភាពរួចរាល់ហើយ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន ។
មកទល់ពេលនេះរឿងរ៉ាវដែលយុវតីម្នាក់ឈ្មោះ កុល ធីតា បានចោលប្រកាន់ថាលោក វណ្ណថាន បានចាប់រំលោភ និងបានចម្លងជំងឺកាចសាហាវមកលើរូបនាងរហូតធ្វើឱ្យនាងមានជំងឺមហារីកមាត់ស្បូន នៅពុំទាន់ចប់នៅឡើយទេ បើទោះបីជាពេលនេះលោក វណ្ណថាន បានចេញលិខិតបំភ្លឺជាលើកដំបូងរបស់ខ្លួនក្តី ក៏នៅតែមានការវែកញ៉ែកខុសៗគ្នាពីសំណាក់មហាជន ។
គួររំលឹកផងដែរថា ចាប់តាំងពីផ្ទុះរឿងអាស្រូនោះមក ប្រជាប្រិយភាពតារាចម្រៀងរ៉េប វណ្ណថាន ហាក់ធ្លាក់គួរឱ្យកត់សម្គាល់ លោកបានផ្អាកមិនបានចូលរួមកម្មវិធីប្រគំតន្រ្តីធំៗជាបន្តបន្ទាប់ ដើម្បីសំងំ និងរកវិធីសាស្រ្តលាងខ្លួនឱ្យស្អាត មុននឹងឡើងឆាកជាថ្មី ៕