ជីវិតស្នេហា៨ឆ្នាំរបស់តារាភេទទី៣ ម៉ាដូណា និងគូស្នេហ៍គ្មានថ្ងៃស្រោចស្រង់បាន ! 

ត្រឡប់មកពីដើរកម្សាន្តនៅ អាមេរិក វិញ តារាកំប្លែងភេទទី៣ ម៉ាដូណា បានសុំផ្សះផ្សាជាមួយលោក ហេង វិញដើម្បីបន្តចំណងស្នេហ៍ខ្លួនតទៅមុខទៀត ប៉ុន្តែចម្លើយដែលលោកទទួលបាននោះ គឺពាក្យថា « No » ។ 

ពេលនេះលោក ម៉ាដូណា កំពុងស្ថិតនៅប្រទេស បារាំង ដើម្បីសម្តែងផង និង ដើរកម្សាន្តផង បន្ទាប់ពីចេញទៅដើរកម្សាន្តនៅ សហរដ្ឋអាមេរិក អស់ពេលជាច្រើនខែ នៅមុនចាក់ចេញទៅប្រទេស លោក ម៉ាដូណា ក៏បានសួរទៅកាន់គួរស្នេហ៍ខ្លួនជាថ្មីថា សុំរួមរស់ជាមួយគូជីវិតជាថ្មីម្តងទៀត ។ ចម្លើយនៅតែ No ដដែល ។

លោក ម៉ាដូណា បានរៀបរាប់ពាក្យនៅក្នុងចិត្តអបជាមួយរូបថតជាច្រើនសន្លឹករបស់ខ្លួនថា « ក្នុងចំនោមរូបថតជាង8ឆ្នាំនេះ រូបថត៤សន្លឹកនេះជារូបដែលខ្ញុំស្រលាញ់ជាងគេ ប្រហែលពុកម៉ែ បងប្អូននឹងមិត្តភក្តិ ឃើញសង្សារខ្ញុំ[ហេង]បង្ហោះ ពិតជាចង់ដឹង តើការចែកផ្លូវរវាងខ្ញុំទាំង2ពិតឫអត់ សំរាប់ខ្ញុំគឺពិតជាង8ឆ្នាំនេះ ការរស់នៅជីវិតគូរជួបអស់ហើយ យំ សើច ល្វីង ជូរ ចត់ គឺមានគ្រប់បែបយ៉ាងតែម្តង រហូតមកដល់ពេលនេះគឺចូលជិតកន្លះឆ្នាំហើយដែលខ្ញុំទាំង២មិនទាន់ចុះសម្រុងគ្នា តែបើសួរថាអោយខ្ញុំពិបាកចិត្តដូចពីមុនឫយំបង្ហោះទៅលើFacebookទេ គឺNO ព្រោះជារឿងច្រំ

ដែល ដដែលៗ ។  មានពេលមួយ ក៍ពិភាក្សាគ្នានៅលើតុ តើហេតុផលអ្វីយើងត្រូវបែកគ្នា សង្សារខ្ញុំ(ហេង)ឆ្លើយថាមកពីមិនចុះសម្រុងគ្នា ។ មានពេលមួយ មកពីអាមេរិចវិញ ក៍សួរសង្សារខ្ញុំម្តងទៀត(ហេង)តើចង់រួមរស់ជាគូរជីវិតថ្មីវិញបានទេ ពាក្យ១ម៉ាត់NO ។ មុនមកប្រទេសបារំាងម្សិលមិញក៍សួរសាជាថ្មីទៅកាន់សង្សារខ្ញុំតើអាចត្រឡប់ដូចដើមបានទេ ពាក្យដដែលគឺ NO ។ ពិតណាស់ខ្ញុំបានផ្តល់ឱកាស់អោយពេលវេលាជាច្រើនដង ទៅកាន់គាត់ ព្រោះនៅអាណិតដោយគាត់នៅក្មេង តែខ្ញុំនៅតែមិនអាចដូចដើម ហើយការបែកបាក់នេះ មិនមែនខ្ញុំមានអ្នកថ្មី ឫខ្ញុំធ្លាក់ដល់សូន្យ ឫខ្ញុំប្រកែកឈ្លោះជេទៅកាន់គាត់ គឺអត់តែម្តង ហើយសង្សារខ្ញុំក៍មិនមែនជាមនុស្សស្រលាញ់មើលឃើញលើលុយកាក់របស់អ្នកដទៃដែល នេះពាក្យត្រង់ ។

នេះជាលើកដំបូងហើយដែលលោក ម៉ាដូណា បង្ហាញពីអារម្មណ៍បែកបាក់ជាមួយលោក ហេង ជាផ្លូវការ លោកថែមទាំងបាននិយាយថា ការដែលលោកបង្ហោះសារបង្ហាញពីរឿងគ្រួសារនៅលើ ហ្វេសប៊ុកនេះ គឺដោយសារលោកមានមូលហេតុរបស់លោក ៕