លោក លាង ឧត្តម ត្រៀមដឹកដៃអ្នកលក់អនឡាញល្បីឈ្មោះរៀបការចោល សឿន ផាន់ផាភួង !

តាមរយៈរូបភាពនិងវិដេអូជាច្រើននេះមហាជនជាច្រើនគិតថា តារាសសម្តែងលោក លាង ឧត្តម ត្រៀមដឹកដៃអ្នកលក់អនឡាញល្បីឈ្មោះមួយរូបចូលរួមការ ចោលតារាសម្តែង សឿន ផាន់ផាភួង ក្នុងពេលឆាប់ៗខាងមុខនេះហើយ ដូច្នេះហើយទើបមួយរយៈពេលនេះឃើញ សឿន ផាន់ផាភួង បង្ហោះសារប្លែកៗពីការខូចចិត្ត ។  

មហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលឃើញតារាសម្តែងរូបសង្ហាចាស់វស្សាលោក លាង ឧត្តម ដែលជាដៃគូស្នេហារដ៏ស្និទ្ធស្នាលបស់តារាសម្តែង សឿន ផាន់ផាភួង ស្រាប់តែបញ្ចេញរូបភាពថ្មីៗដែលស្និទ្ធស្នាលជាមួយស្រ្តីមេម៉ាយម្នាក់ដែលត្រូវបានគេស្គាល់ថា ជាអ្នកលក់គ្រឿងពេជ្រ និងអ្នកលក់អនឡាញល្បីឈ្មោះមួយរូប ។ តាមរយៈរូបភាពទាំងនោះធ្វើឱ្យមហាជនជាច្រើនគិតថា ជារូបដែលអ្នកទាំងពីរថត Pre Wedding ដើម្បីត្រៀមអបអរពិធីមង្គលការ ។ 

មិនត្រឹមតែប៉ុណ្ណោះលោក លាង ឧត្តម ថែមទាំងបានស៊ែរ និងប្តូរខូវើនៅលើហ្វេសប៊ុករបស់ខ្លួនដាក់ជាមួយរូបស្រ្តីនោះផងដែរ ។ មើលទៅអ្នកទាំងពីរត្រៀមនឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះហើយ ។

ក្រឡេកមកមើលគណនេយ្យហ្វេសប៊ុករបស់តារាសម្តែង សឿន ផាន់ផាភួង ដែលជាដៃគូរបស់លោក លាង ឧត្តម វិញ ប៉ុន្មានថ្ងៃនេះនាងបានបង្ហោះសារប្លែកៗ និង ខូចចិត្ត ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការសង្ស័យ ។ តែទោះជាយ៉ាងណា សឿន ផាន់ផាភួង ថា នាងមិនបានខូចចិត្តរឿងស្នេហាឡើយ ។ 

ចំពោះរឿងនេះផងដែរ លោក លាង ឧត្តម នៅពុំទាន់ចេញមុខបញ្ជាក់ប្រាប់ការពិតនៅឡើយទេ ពីព្រោះលោកចង់ឱ្យមានការភ្ញាក់ផ្អើល ៕