ខំសន្សំលុយរាប់ឆ្នាំដើម្បីត្រៀមសាងសង់ផ្ទះជូនឪពុកម្តាយជាទីស្រឡាញ់ ទីបំផុតតារាសិចស៊ី ហ្វាហ្វា បែរជាមកជួបរឿងនេះ ធ្វើឱ្យនាងខូចចិត្ត លែងចង់សាងសងផ្ទះនោះទៅវិញ ។
នៅក្នុងសំណេររបស់កញ្ញា ហ្វាហ្វា កាលពីពេលថ្មីៗនេះនាងបានរៀបរាប់ថា «មានលុយធ្វើផ្ទះហើយ ត្រូវមកអស់លុយសុំច្បាប់សាងសងច្រើនទៀត (២០- – $)ផ្ទះទំហំ 10.4 m*10.85m អធ្យាស្រ័យប្រជាពលរដ្ឋអត់ដឹងពីការងារហ្នឹងច្បាស់ទេចឹងសុំបងៗខាងផ្នែកហ្នឹងជួយសម្រួលផង បងប្អូនណាដឹងខ្លះថាគេត្រូវអស់លុយច្រើនចឹងមែន? អ្នកច្បារអំពៅ ដោយក្តីមេត្តាបើសួរទៅមានការខុសឆ្គងប្អូនសុំទោសទុកមុខ តែអត់ដឹងមែនដល់ចឹងលែងចង់ធ្វើផ្ទះ » ។
ដូចមហាជនដឹងស្រាប់ហើយថា កញ្ញា ហ្វាហ្វា បានប្រឹងប្រែងសន្សំលុយទាំងយប់ទាំងថ្ងៃ មិនហ៊ានសម្រាក ដើម្បីសន្សំប្រាក់ទុកបំពេញបំណងឪពុកម្តាយ ដែលចង់បានផ្ទះមួយខ្នងសមរម្យរស់នៅពេលចាស់ជរា ។ ពេលនេះនាងសន្សំបានប្រាក់គ្រប់គ្រាន់ហើយដើម្បីបំពេញបំណងអ្នកមានគុណ តែអ្វីដែលគួរឱ្យស្តាយនាងបែរជាជួបរឿងបែបនេះទៅវិញ រហូតធ្វើឱ្យនាងលែងចង់ធ្វើផ្ទះ ។
ទោះបីជាមានរឿងបែបនេះក្តី ហ្វាហ្វា នៅតែខំប្រឹងរកលុយបន្ថែមដើម្បីសាងសង់ផ្ទះជូនឪពុកម្តាយជាទីស្រឡាញ់ ពីព្រោះនាងមានក្តីស្រមៃធំចង់ឱ្យគ្រួសារមានទ្រនំត្រឹមត្រូវនៅនិងគេ ៕