អ្នកនិពន្ធ​​បទភ្លេង បទ«ដា​ច់ឆ្នាំ​សល់​អ្វីខ្លះ»ជូន​កំពូលតា​រា​ចម្រៀង​ ខេ​ម​រៈ សិ​រីមន្ដ ទម្លាយ​អារម្មណ៍ពិត ក្រោ​យ​បទ​នេះ​ទទួលបាន​​ការ​គាំ​ទ្រ​ខ្លាំង

ថ្មីៗនេះ បន្ទាប់ពីបទចម្រៀង «ដាច់ឆ្នាំសល់អ្វីខ្លះ» របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ដ ចេញជាផ្លូវការភ្លាម គឺមានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស។ បទចម្រៀងមួយបទនេះ បានរៀបរាប់ពីឆាកជីវិតនៃការតស៊ូរបស់កម្មករប្រមូលសំរាមម្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង ប៉ុន្ដែមិនសូវសល់​អ្វីសោះ​ទាំង​លុយ​និងមិត្ដភាពក៏គ្មាន។

ក្រោយពីបទចម្រៀងដែលរៀបរាប់ពីជីវិតនៃការតស៊ូនេះ ទទួលបានការគាំទ្រ​យ៉ាងខ្លាំង​ដូចទឹកបាក់​ទំនប់​ពីសំណាក់មហា​ជន លោក យួន សោភ័ណ្ឌ ដែលជាអ្នកនិពន្ធបទភ្លេង​ដ៏លេចធ្លោមួយរូប នៅក្នុងផលិតកម្ម Galaxy Navatra បានទម្លាយពីអារម្មណ៍ពិត ថាលោកពិតជារំភើប​ សប្បាយត្រេកអរ ហើយលោកក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានគាំទ្របទចម្រៀងមួយបទនេះ។

លោក យួន សោភ័ណ្ឌ បានបេ្ដជ្ញាចិត្ដថា នឹងខិតខំរកអ្វីដែលថ្មីសម្រាប់ចែកជូនបងប្អូនជាបន្តបន្ទាប់ទៀត ។ លោក ក៏​សង្ឃឹមថាបងប្អូន​នៅតែបន្ត គាំទ្រស្នាដៃនិពន្ធរបស់លោក​ ក៍ដូចជាបន្តគាំទ្រផលិតកម្ម Galaxy Navatra​ ផងដែរ។

គួរបញ្ជាក់ថា ក្រោយពីបទចម្រៀង «ដាច់ឆ្នាំសល់អ្វីខ្លះ» បកស្រាយដោយកំពូលតារាចម្រៀងមានទេពកោសល្យល្បីឈ្មោះ ខេមរៈ សិរីមន្ដ ចេញជាផ្លូវការភ្លាម គឺមានការគាំទ្រខ្លាំងពីសំណាក់មហាជន ដោយបងប្អូនទាំងអស់បានកោតសរសើរនូវសមត្ថភាពច្រៀង បង្កប់ដោយមនោសញ្ចេតនា ចាក់ចំបេះដូងអ្នកស្ដាប់គ្រប់ៗគ្នា៕