ទីបំផុតកញ្ញា រឿន ណាត រកវេលាល្អឃើញហើយ នាងត្រៀមដឹកដៃលោក លាវ វេងហួរ ភ្ជាប់ពាក្យនៅថ្ងៃទី ២០ ខែធ្នូខាងមុខនេះហើយនៅសណ្ឋាគារលំដាប់ផ្កាយចំកណ្តាលទីក្រុង ។
គ្រាន់តែឃើញកញ្ញា រឿន ណាត ប្រកាសពេលវេលាច្បាស់លាស់បែបនេះ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិជាច្រើនសម្តែងការត្រេអរ និង ជូនពរនាងគ្រប់ៗគ្នា ។
បើតាមគម្រោងពិធីភ្ជាប់ពាក្យរបស់កញ្ញា រឿន ណាត នឹងរៀបចំឡើងនៅ ថ្ងៃទី ២០ ខែ ធ្នូ ខាងមុខនេះហើយនៅក្នុងសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ថ្វីដ្បិតតែជាពិធីភ្ជាប់ពាក្យ រឿន ណាត និងលោក លាវវេងហួរ បានរៀបចំកម្មវិធីយ៉ាងធំដុំបំផុត ។ ពេលនេះ រឿន ណាត កំពុងមមាញឹកនៅក្នុងការដើរចែកធៀបភ្ជាប់ពាក្យជាមួយដៃគូរបស់ខ្លួន បន្ទាប់ពីនាងបានឡើងទៅថតរូប Pre Wedding យ៉ាងស្រស់ស្អាតជាច្រើននៅតាមខេត្ត ។
កញ្ញា រឿន ណាត និងលោក លាវ វេងហួរ ពិតជាស្រឡាញ់គ្នាខ្លាំងណាស់ អ្នកទាំងពីរតែងតែចំណាយពេលវេលាច្រើនជាមួយគ្នា ទាំងការងារ និងការដើរកម្សាន្ត ។ ចំពោះពិធីមង្គលការ កញ្ញា រឿន ណាត នៅពុំទាន់កំណត់នៅឡើយទេ អ្វីដែលសំខាន់នៅក្នុងពេលនេះ គឺនាងចង់ចាត់ចែងពិធីភ្ជាប់ពាក្យរបស់ខ្លួនឱ្យរួចរាល់សិន ៕