ចាយលុយខ្ទង់ម៉ឺនដុល្លារជួយឧបត្តម្ភការប្រកួត MPI ចុងក្រោយបែរជាចង់ហែកចរិតអ្នករៀបកម្មវិធី !

ការប្រកួត Miss Planet International 2024 កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា នេះមានរឿងចម្រុងចម្រាស់ជាច្រើនបានកើតឡើង ទាំងរឿងបេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗឈ្លោះគ្នា ក៏មានរឿងបេក្ខភាព កញ្ញា ដេត ស្រីនាថ ធ្វើពហិការមិនចូលរួមប្រកួតទៀត ចុងក្រោយនៃលទ្ធផល ត្រូវម្ចាស់Sponsor ចង់ហែរហួរពីចរិតម្ចាស់កម្មវិធីទៀត ។ 

តាមគណនេយ្យហ្វេសប៊ុករបស់ Oung Zellinich X Snow Blanc ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ Sponsor ធំមួយដែរដែលបានចាយលុយរាប់ម៉ឺនដុល្លារដើម្បីជួយឧបត្តម្ភកម្មវិធីប្រកួត Miss Planet International 2024 បានរៀបរាប់ថា « ខ្ញុំដឹងថា នាថខុសខ្លាំងណាស់ តែបើបានដឹងផ្ទៃក្នុងកម្មវិធីនឹង ចរិតម្ចាស់កម្មវិធីគ្មានទេ Sponsor ឆ្នាំក្រោយអីនោះ បានខ្ញុំមិនឡាយបកអាក្រាត ចាត់ទុកថាសំណាង់ពេកផងយាយ ! »  ។ 

ថ្វីដ្បិតតែមានការរិះច្រើនចំពោះការរៀបចំការប្រកួត Miss Planet International 2024 ក៏ពិតមែន តែលោកស្រី ហាលី អាមីន អ្នកគ្រប់គ្រងស្ថាប័ន Miss Planet International ហាក់ដូចជាមិនខ្វល់អ្វីទាំងអស់ លោកស្រីថែមទាំងបាននិយាយថា កម្មវិធីបានបញ្ចប់ដោយជោគជ័យ និងស្វែងរកម្ចាស់មកុដឆ្នាំនេះឃើញហើយ ។ ធម្មតាការរៀបចំកម្មវិធីមួយៗតែងតែមានការិះគន់បែបនេះហើយ មិនក្នុងប្រទេសយើង ឬក្រៅប្រទេសឡើយ ។ 

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Planet International 2024 គឺទទួលបានការរិះគន់ ច្រើនជាងការសរសើរ ។ ទោះជាមានរឿងដូច្នេះកើតឡើងក្តីតែការប្រកួត Miss Planet International 2024 បានបញ្ចប់ទៅដោយជោគជ័យ និង រកបានម្ចាស់មកុដធំរហូតដល់ទៅ ២ នាក់ ។ ម្ចាស់មកុដ Miss Planet International 2024 បានទៅលើប្រទេស អារ៉ាប់រួម កញ្ញា Mahra Lutfi និងប្រទេស ឥណ្ឌូនេស៊ី ទទួលបានមកុដ Miss Planet Angel International 2024 ផងដែរ ។ លំដាប់រងទី ១ បានទៅលើប្រទេស Luxemburg , លំដាប់រងទី ២ បានទៅលើប្រទេស ថៃ , លំដាប់រងទី ៣ ទៅលើ់ អ៊ុយក្រែន …៕